ក្នុងអំឡុងពេលនៃការបើកកិច្ចប្រជុំពេញអង្គរបស់សភាអឺរ៉ុប នៅពីថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ក្នុងទីក្រុងStrasbourg លោកស្រីMetsola ប្រធានសភាអឺរ៉ុប បានស្នើឱ្យអាជ្ញាធរសហព័ន្ធរុស្ស៊ី ដោះលែងទាំងអស់នូវអ្នកតវ៉ាដោយសន្តិវិធីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានចាប់ឃុំខ្លួនដោយអយុត្តិធម៌។
ខណៈដែលការវាយប្រហារដោយគ្រាប់ផ្លោងលើសាធារណរដ្ឋអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ីកំពុ ងបន្តទៅដោយស្រាកស្រាន្ត ហើយខណៈចំនួនជនស៊ីវិលបាត់បង់ជីវិតដោយសារការវាយប្រហារ កំពុងកើនឡើង លោកស្រីMetsola បានថ្លែងថា៖ ”កំហឹងរបស់យើង(ចំពោះប្រទេសរុស្ស៊ី) ហើយស្មារតីសាមគ្គីភាពរបស់យើងបានបន្តកើនឡើង នៅពេលដែលគ្រាប់ផ្លោងថ្មីៗ ត្រូវបានបាញ់ដាក់ប្រទេសអ៊ុយក្រែន។” លោកស្រីMetsola បានលើកឡើងអំពីភាពអង់អាចក្លាហានមុះមុត របស់ក្រុមតវ៉ាក្នុងប្រទេសរុស្ស៊ី ដែលពួកនៅតែបន្តងើបឈរតវ៉ាប្រឆាំងនឹងការឈ្លានពានប្រទេសអ៊ុយក្រែន។
បើយោងទៅតាមច្បាប់ចំនួន២របស់ប្រទេសរុស្ស៊ី ដែលទើបតែចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកប្រឆាំងតវ៉ាខាងលើនេះ អាចនឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ហើយមកទល់នឹងពេលនេះ មានមនុស្សរាប់ពាន់នាក់រួចទៅហើយ ដែលត្រូវបានអាជ្ញាធររុស្ស៊ីចាប់ដាក់ពន្ធនាគារ។ លោកស្រីMetsola បានថ្លែងបន្ថែមថា៖”ថ្ងៃណាមួយ លោកពូទីននឹងយល់ច្បាស់ថា គេនឹងអាចបង្រ្កាបការពិតដោយងាយស្រួលឡើយ (the Truth is not easily suppressed)។” តាងនាមឱ្យសភាអឺរ៉ុប លោកស្រីប្រធាន បានអំពាវនាវឱ្យអាជ្ញាធររុស្ស៊ី បើកឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ ឈប់គំរាមកំហែងក្រុមបាតុករ និងដោះលែងជាបន្ទាន់នូវជនទាំងឡាយណា ដែលអាជ្ញាធររុស្ស៊ីបានឃុំខ្លួនដោយអយុត្តិធម៌។
របៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់សភាអឺរ៉ុប សម្រាប់ថ្ងៃអង្គារ ទី៨ និងថ្ងៃពុធ ទី៩ ខែមីនា មួយចំ នួនត្រូវបានផ្លាស់ប្តូរ។ ដោយសារមានវិសោធនកម្មជាច្រើនដែលសភាអឺរ៉ុបត្រូវពិនិត្យពិភាក្សា ដូច្នេះការបោះឆ្នោតអនុម័តលើច្បាប់ សេចក្តីសម្រេច ឬអនុសាសន៍នឹងត្រូវលើកទៅពេលក្រោយ។ ការស្តាប់សេចក្តីរបាយការណ៍របស់លោកស្រីYanna Tom ស្តីពីរបាយការណ៍ភាពជាប្រជាពលរដ្ឋអឺរ៉ុបឆ្នាំ២០២០(EU Citi zenship Report 2020)នឹងត្រូវលើកពីថ្ងៃអង្គារ ទៅថ្ងៃពុធ ពេលថ្ងៃត្រង់វិញ…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៩-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220304IPR24795/president-metsola-asks-russia-to-free-protesters-truth-is-not-easily-suppressed
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម