logo logo
banner1
សភាជាន់ទាបជប៉ុនចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួន
 

សភាជាន់ទាបជប៉ុនចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួន

រាជធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ សភាជាន់ទាបជប៉ុន បានចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដែលមានរយៈពេល ១៥០ ថ្ងៃ ជាមួយនឹង​សំណើថវិកាជាតិរបស់រាជ​រដ្ឋាភិបាលដែលមិនធ្លាប់មានពីមុនមក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលបង្ហាញពីបំណងរបស់ខ្លួនក្នុងការលើកកម្ពស់ឥទ្ធិពល​វិស័យការពារ​ជាតិឱ្យបានកាន់តែខ្លាំង។

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំសារពើពន្ធ ដែលគិតចាប់ពីខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ត្រូវការចំណាយគណនេយ្យទូទៅសរុបចំនួន ១១៤,៣៨១.២ ពាន់លាន​យ៉េន កើន ៦.៣% ពីថវិកាជាតិដំបូងនៃឆ្នាំសារពើពន្ធ ២០២២។ ទំហំនៃការចំណាយ នឹងកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១១ ឆ្នាំ ជាប់ៗគ្នានេះ និងកើន​ឡើង ១១០ លានលានយ៉េន ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។

ក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ  រាជរដ្ឋាភិបាល បានត្រៀមបម្រុងថវិកាជាតិជាង ១០ លានលានយ៉េន ដើម្បីចំណាយលើវិស័យការពារជាតិ ដែលជាផ្នែកនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិក្នុងប្រទេសទាំងមូល ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ គិតចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដែលមានទឹក​ប្រាក់​សរុបចំនួន ៤៣ លានលានយ៉េន។

ថវិកាជាតិឆ្នាំសារពើពន្ធ ២០២៣ ដែលគ្រោងនឹងចំណាយលើវិស័យការពាជាតិនោះ នឹងកើន ឡើង ២៦.៣% ស្មើនឹង ៦,៨២១.៩ ពាន់លានយ៉េន។ ក្រៅពីនេះ រាជរដ្ឋាភិបាល នឹងរក្សាទុកថវិកាចំនួន ៣,៣៨០,៦ ពាន់លានយ៉េន ក្នុងប្រាក់ចំណូលមិនមែនពន្ធ ក្រោមប្រព័ន្ធថ្មី ដើម្បីធានាការចំណាយលើវិស័យការពារជាតិដែល​មាន​តម្រូវការខ្ពស់ ក្នុងឆ្នាំសារពើពន្ធ២០២៤ និងក្រោយឆ្នាំ សារពើពន្ធ ២០២៤។ ការចំណាយលើសន្តិសុខសង្គម ដែលជាគណនីជាង ៣០% នៃការចំណាយសរុប នឹងកើន​ឡើង ១.៧% ស្មើនឹង ៣៦.៨៨៨.៩ ពាន់លានយ៉េន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៤-០១-២៣-កែវ ធាវីប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023012300122/japan-diet-starts-ordinary-session-record-budget-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`