លោក Vyacheslav Volodin ប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី
លោក Vyacheslav Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី(សភាជាន់ទាប) បានព្រមានថា ការដឹកជញ្ជូនអាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែនពីក្រុមប្រទេសលោកខាងលិចនឹងនាំទៅដល់ “វិនាសកម្មសកល”។ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសជាសមាជិកអង្គការណាតូផ្គត់ផ្គង់អាវុធដែលនឹងត្រូវបានប្រើប្រាស់សម្រាប់វាយប្រហារលើទីក្រុងស៊ីវិល និងប៉ុនប៉ងដើម្បីរឹបអូសយកទឹកដីរបស់យើងដូចដែលពួកគេបានគំរាមនោះនឹងនាំឱ្យមានវិធានការសងសឹកវិញ ដោយយើងនឹងប្រើប្រាស់អាវុធដែលកាន់តែមានថាម ពលខ្លាំងជាងមុន។ លោក Volodin បានថ្លែងបញ្ជាក់បែបនេះនៅលើគេហទំព័រតេឡេក្រាមរបស់លោក។
លោក Volodin បានទទូចឱ្យសមាជិកសភាសហរដ្ឋអាម៉េរិក សមាជិកសភាអាល្លឺម៉ង់ សភាបារាំង និង បណ្តាប្រទេសដែលជាសមាជិកសភាអឺរ៉ុបដទៃទៀតត្រូវ “ដឹងពីការទទួលខុសត្រូវរបស់ខ្លួនចំពោះមនុស្សជាតិ”។ នាពេលថ្មីៗសហរដ្ឋអាម៉េរិកបានប្តេជ្ញាគាំទ្រអ៊ុយក្រែន ប្រសិនបើអ៊ុយក្រែនបើកប្រតិបត្តិការក្នុងការវាយយកមកវិញនូវឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានយកធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនដោយខុសឆ្នាំក្នុង ឆ្នាំ២០១៤។ ទីក្រុងមូស្គូក៏បានភ្ជាប់ជាឧបសម្ព័ន្ធរបស់ខ្លួននូវតំបន់ចំនួន៤ នៅភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ២០២២ បន្ទាប់ពីក្រុមប្រទេសលោកខាងលិចបានថ្កោលទោសការធ្វើប្រជាមតិដោយឥតអៀនខ្មាស។ ជាមួយនឹងការសម្រេចចិត្តរបស់ទីក្រុងរដ្ឋាភិបាលវ៉ាស៊ីនតោន និងទីក្រុងព្រុចស៊ែល ពួកគេកំពុងតែនាំឆ្ពោះទៅរកសង្រ្គាមដ៏រន្ធត់មួយ ដែលនឹងខុសគ្នាទាំងស្រុងទៅនឹងសកម្មភាពយោធានាពេលបច្ចុប្បន្ន ដែលការវាយប្រហាររបស់យើងត្រូវបានធ្វើឡើងតែទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់របបដឹកនាំរដ្ឋាភិបាលទីក្រុងកៀវតែប៉ុណ្ណោះ។
លោក Volodin ក៏បានថ្លែងបន្តថា អ្នកនយោបាយចាំបាច់ត្រូវយល់ថា ការសម្រេចចិត្តបែបនោះអាចនឹងបញ្ចប់ដោយ “សោកនាដកម្មសកលមួយ” ដែលនឹងបំផ្លាញប្រទេសរបស់ពួកគេ ដោយសារតែឧត្តមភាពនៃ បច្ចេកវិទ្យាអាវុធរបស់រុស្ស៊ី។ សហព័ន្ធរុស្ស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធប្រល័យលោកនៅក្នុងជម្លោះ នោះឡើយប្រសិនបើសន្តិសុខនៃប្រជាជនរបស់ខ្លួន និងបូរណភាពទឹកដីរបស់ខ្លួនត្រូវរងការគំរាមកំហែង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន មានរដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់មក ពីបណ្តាប្រទេសលោកខាងលិចប្រមាណ ៥០រូប បានចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលសម្ព័ន្ធមិត្តរបស់ រដ្ឋាភិបាលទីក្រុងកៀវ បានប្តេជ្ញាគាំទ្រយោធាបន្ថែមទៀតទៅដល់ប្រទេសដែលកំពុងតែស្ថិតក្នុងសមរភូមិ មួយនេះ ក៏ប៉ុន្តែពួកគេមិនអាចដោះស្រាយបាននូវការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការបញ្ជូនរថក្រោះប្រយុទ្ធ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/russian-lawmaker-warns-of-global-catastrophe-if-west-gives-ukraine-heavy-arms/2794144
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម