logo logo
banner1
ប្រធានសភាអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងចាត់ទុកកងទ័ពអឺរ៉ុបជាអង្គការភេរវករ ជាការសងសឹកសភាអឺរ៉ុបវិញ
 

 លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់

រដ្ឋធានីតេហេរ៉ង់៖ ដោយព្រមានពីសកម្មភាពសងសឹកវិញភ្លាមៗពីសភានៃសាធារណរដ្ឋឥស្លាម   អឺរ៉ង់ប្រឆាំងទៅនឹងផែនការរបស់សភាអឺរ៉ុប ក្នុងការដាក់បញ្ចូលកងទ័ពឆ្មាំ​បដិវត្តន៍​​ឥស្លាមអ៊ីរ៉ង់ (IRGC) ក្នុងបញ្ជីខ្មៅនោះ លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់នឹងចាត់ទុកកងទ័ពរបស់បណ្តារដ្ឋអឺរ៉ុបនៅក្នុងតំបន់ ថាជាអង្គការភេរវករ។

ថ្លែងនៅឯកិច្ចប្រជុំសភា កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ លោក Qalibaf បានឱ្យដឹងថា សភាអ៊ីរ៉ង់នឹងចាត់វិធានការសងសឹកវិញភ្លាមៗ និងឥតរួញរា ប្រឆាំងនឹងរាល់ផែនការណាមួយក្នុង ការដាក់ទណ្ឌកម្ម ឬដាក់បញ្ចូលកងទ័ពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីក្រុមភេរវករ។ លោក Qalibaf បានថ្លែងបន្ថែមថា សភាឥស្លាមអ៊ីរ៉ង់នឹងចាត់ទុកកងទ័ពរបស់បណ្តាប្រទេសអឺរ៉ុបនៅក្នុងតំបន់ថាជាក្រុម និងជាអង្គការភេរវករ ព្រមទាំងចាត់វិធានការចាំបាច់ដើម្បីប្រឆាំងនឹងកងទ័ពទាំងនោះ។

ដោយថ្កោលទោសរដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច ជាពិសេស បណ្តារដ្ឋអឺរ៉ុបចំពោះ “និន្នាការ ដ៏គ្រោះថ្នាក់” ឆ្ពោះទៅរកឥរិយាបថជាភេរវករ និងគាំទ្រអំពើ​ភេរវ​និយម​ប្រឆាំងនឹងអ៊ីរ៉ង់នោះ លោកប្រធានសភាអ៊ីរ៉ង់រូបនេះបានព្រមានថា សកម្មភាពបែបនោះនឹងបណ្តាលឱ្យសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់សម្រេចចិត្តក្នុងការធ្វើសកម្មភាព​មួយ​ចំនួនសងសឹកវិញ។ លោក Qalibaf ក៏បានវាយប្រហារលើអឺរ៉ុបផងដែរចំពោះកំណត់ត្រាដ៏ខ្មៅងងឹតនៃការលាក់បំពួន និងគាំទ្រឧក្រិដ្ឋជនភេរវករដ៏ល្បីល្បាញបំផុតឈ្មោះ អង្គការ Muja hedin-e-Khalq (MKO) ដែលជាអង្គការភេរវករ។

កម្មភាពថ្មីៗបំផុតនេះ របស់សភាអឺរ៉ុបត្រូវរងការថ្កោលទោសយ៉ាងខ្លាំងក្លាពីមន្រ្តី មេបញ្ជាការ និងកងកម្លាំងប្រដាប់អាវុធឥស្លាមអ៊ីរ៉ង់។ អគ្គមេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍​ឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាន អឺរ៉ុបថា ពួកគេនឹងរងការឈឺចាប់ពីផលវិបាកនៃការប្រព្រឹត្តកំហុសដដែលៗពីអតីតកាលរបស់ពួកគេ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.tasnimnews.com/en/news/2023/01/22/2840954/iran-to-designate-european-armies-as-terror-organizations-in-retaliation-speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`