logo logo
banner1
សភាអារ៉ាប់ ថ្កោលទោសការដុតគម្កីរគួរ៉ាន់ថតចម្លង នៅក្នុងប្រទេសស៊ុយអែត
 

និម្មិតសញ្ញាសភាអារ៉ាប់

សភាអារ៉ាប់ បានថ្កោលទោសយ៉ាងខ្លាំងក្លានូវការដុតគម្ពីរគួរ៉ាន់ថតចម្លង ដោយជនជ្រុលនិយម ១រូប នៅក្នុងរដ្ឋធានីស្តុកខុល នៃព្រះរាជាណាចក្រស៊ុយអែត ដោយបានសង្កត់​ធ្ងន់ពីការច្រានចោលទាំងស្រុង នូវសកម្មភាពដ៏អាប់យសបែបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ សភាអារ៉ាប់បានអំពាវ​នាវដល់សហគមន៍អន្តរជាតិទទួលខុសត្រូវ និងដាក់ទោសទង្វើដែល មិនអាចទទួលយកបានទាំងនេះដែលបានដុតបញ្ឆេះអារម្មណ៍នៃការស្អប់ខ្ពើម និងអំពើហិង្សា ព្រមទាំង បានបង្កអសន្តិសុខ និងស្ថិរភាព។

សភាអារ៉ាប់ បានអំពាវនាវឱ្យមានការអនុម័តច្បាប់អន្តរជាតិដែលដាក់ទោសដល់ការជេរប្រមាថភាព បរិសុទ្ធសាសនា ដោយបានអះអាងពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយតម្លៃ​នៃភាពអត់ឱន និងសហត្ថិភាព (ការរួមរស់នៅជាមួយគ្នា)…៕

https://menafn.com/1105462034/Arab-Parliament-Condemns-Burning-Copy-Of-Holy-Quran-In-Sweden



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`