logo logo
banner1
សភាម៉ារ៉ុក បើកសម័យប្រជុំពេញអង្គ ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុប
 

រូបភាពក្នុងសម័យប្រជុំសភាអឺរ៉ុប

សភានៃព្រះរាជាណាចក្រម៉ារ៉ុក ​គ្រោងនឹងបើកសម័យប្រជុំពេញនៅថ្ងៃចន្ទ ទី២៣ ខែមករា​ ឆ្នាំ២០- ២៣នេះ ដើម្បីពិភាក្សាដេញដោលពីការចាត់វិធានការដ៏ល្អបំផុត​បែបណា បន្ទាប់ពីសភាអឺរ៉ុបបានចេញ សេចក្តីសម្រេចនាពេលថ្មីនេះ ថ្កោលទោសម៉ារ៉ុក ពាក់ព័ន្ធនឹងការចោទប្រកាន់ថា​បានបង្ក្រាបសេរីភាពសារ ព័ត៌មាន។ សភាអឺរ៉ុប បាន​ចេញសេចក្តីសម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩  ខែមករា ឆ្នាំ២០២៣ ស្តីពី “ស្ថានភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ារ៉ុក” ដោយ​បានអំពាវនាវឱ្យប្រទេស​មួយ​នេះ ដោះស្រាយ នូវការរំលោភ​បំពានសេរីភាពសារព័ត៌មាន ។

សេចក្តីសម្រេចខាងលើ បណ្តាលឱ្យមានប្រតិកម្មតបយ៉ាងខ្លាំងក្លាជាទូទៅនៅក្នុងប្រទេសម៉ារ៉ុកដោយ បានរិះគន់នូវអ្វីដែលពួកគេបានពណ៌នាថាជាហេតុផលនយោបាយ និង​ជាយុទ្ធនាការបង្កអរិភាព។ នៅក្នុង កំណត់ហេតុខ្លីមួយ សភាម៉ារ៉ុកបានកោះហៅសមាជិកសភាទាំងពីថ្នាក់របស់ខ្លួន ចូលរួមក្នុងសម័យប្រជុំ ពេញអង្គដែលនឹងធ្វើឡើងនៅថ្ងៃ​ចន្ទនេះដើម្បីពិភាក្សាការស្វែងរកមធ្យោបាយដ៏ល្អបំផុតក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់របស់សភាអឺរ៉ុប… ៕

https://www.moroccoworldnews.com/2023/01/353651/moroccos-parliament-to-hold-plenary-session-over-eu-parliament-resolution



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`