logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បញ្ចប់ដំណើរទស្សនកិច្ចនៅ​វៀតណាម និងឥណ្ឌូណេស៊ី
 

លោក Kim Jin-pyo (ឆ្វេង) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង និងលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី                        ថតរូបក្នុងអំឡុងពេលកិច្ចប្រជុំក្នុងរដ្ឋធានីហ្សាការតា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

រដ្ឋធានីសេអ៊ូល៖ លោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបញ្ចប់ទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ខណៈដែល ប្រទេសកូរ៉េខាងត្បូងកំពុងស្វែងរកការគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាតិ​ ជាមួយប្រជាជាតិនៃតំបន់អាស៊ីអាគ្នេយ៍។ លោក Kim ក៏បានស្វែងរកការគាំទ្រពីវៀតណាមផងដែរ ក្នុងកិច្ចខិតខំប្រឹប្រែងធ្វើជាម្ចាស់ផ្ទះនៃការតាំងពិព័រណ៍ពាណិជ្ជកម្មពិភពលោក ២០៣០ (2030 World Expo) នៅទីក្រុងកំពង់ផែ Busan ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។

ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសវៀតណាមនោះ លោក Kim បានជួបពិភាក្សាការងារជាមួយលោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម, លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសមភាគីរបស់លោក គឺលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Kim បានកោត​សរសើរខួបលើកទី៣០ នៃចំណងការទូត រវាងប្រទេសទាំងពីរ និងបានអំពាវនាវឱ្យពង្រឹងចំណងទាក់ទង ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានបង្កើត​ឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។

ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោក Kim បានជួបពិភាក្សាការងារជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានពិភាក្សាអំពីការ​លើក​​កម្ពស់​កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។ លោក Kim ក៏បានស្នើឱ្យឥណ្ឌូណេស៊ី គាំទ្រការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ​ខាងត្បូងក្នុងប្រទេស​ឥណ្ឌូណេស៊ី ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋសភាកូរ៉េខាងត្បូង បានឱ្យដឹងថា ទស្សនកិច្ចរបស់លោក Kim នេះ បានផ្តល់ឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ​ជាច្រើនដូចជា ចង្វាក់ផ្គត់ផ្គង់​វិស័យការពារជាតិ និងឌីជីតាល់​ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៣-០១-២៣-កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20230121001700315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`