logo logo
banner1
គណៈប្រតិភូសភារុស្ស៊ីធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់
 

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ី (Russian State Duma

ទីភា្នក់ងារសារព័ត៌មាន TASS News Agency បានរាយការណ៍ថា លោក Vyacheslav Volodin ប្រធាន សភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) គ្រោងធ្វើទស្សនកិច្ច​ជាផ្លូវការ រយៈពេល ២ ថ្ងៃ ពីថ្ងៃ ទី២២-២៣ ខែមករា ឆ្នាំ២០២៣ នៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ គណៈប្រតិភូសភាជាន់ទាបរុស្ស៊ីនេះ ដឹកនាំដោយលោក Vyacheslav Volodin និងអមដំណើរដោយប្រធានគណៈកម្មាធិការជំនាញពាក់ព័ន្ធ ជាច្រើនរូប។ កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ ត្រូវ​បាន​​គេគ្រោងធ្វើនៅក្នុងអំឡុងពេលទស្សនកិច្ចនាថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។ របៀបវារៈ​ នៃកិច្ចប្រជុំនេះ រួមមាន ការគាំទ្រច្បាប់ពាណិជ្ជកម្ម ​និង​កិច្ចសហ​ប្រតិបតិ្តការសេដ្ឋកិច្ចលើវិស័យថាមពល, គមនាគមន៍, កសិកម្ម, បញ្ហាជួយគ្នាទៅវិញទៅមកក្នុងតំបន់សមុទ្រ​ Caspian, សន្តិសុខក្នុងតំបន់, ការប្រឆាំងភេរវកម្ម និងក្រុមជ្រុល​និយម។ ទីភ្នាក់ងារសារព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា កិច្ចប្រជុំគណៈកម្មាធិការនេះ កាលពីលើកមុន បានធ្វើឡើងក្នុងខែមករា ឆ្នាំ២០២០៕

https://en.trend.az/iran/3698352.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`