logo logo
banner1
លោក Marc Angel ជាប់ឆ្នោតជាអនុប្រធានថ្មី នៃសភាអឺរ៉ុប
 

លោក Marc Angel អនុប្រធានសភាអឺរ៉ុបទើបជាប់ឆ្នោតថ្មី

សភាអឺរ៉ុប បានបោះឆ្នោតជ្រើសតាំងលោក Marc Angel ជាអនុប្រធានសភាថ្មីរបស់ខ្លួនជំនួសលោកស្រី Eva Kaili ដែលត្រូវបានដកតំណែងពាក់ព័ន្ធនឹងរឿងការចោទ​ប្រកាន់​ប្រព្រឹត្តអំពើពុករលួយ។   លោក   Angel  មកពីប្រទេសលុចសំបួរ ទទួលបានសំឡេងបានការចំនួន ៣០៧ នៃ៥៩០សំឡេង នៅក្នុងការបោះឆ្នោត ជុំទី២ ដែលធ្វើឡើងនៅ​ឯកិច្ចប្រជុំមហាសន្និបាតសភាអឺរ៉ុប។ ក្នុងជុំទី១ លោក Angel មិនអាចរកបាន សំឡេងភាគច្រើនដាច់ខាត ដោយទទួលបានសំឡេងឆ្នោតតែ ២៦៣ នៃសំឡេងឆ្នោតចាំបាច់ ២៧៨ សំឡេង។

បេក្ខជនផ្សេងទៀត រួមមាន លោកស្រី Gwendoline Delbos-Corfield មកពីប្រទេសបារាំងទទួល បានសំឡេងឆ្នោត ៩៨សំឡេង ក្នុងជុំទី២ និងលោកស្រី Annalisa Tardino មកពីប្រទេសអ៊ីតាលី ទទួលបានសំឡេងឆ្នោត ១៨៥សំឡេង ក្នុងការបោះឆ្នោតជុំទី២ ដូចគ្នា។ គួរបញ្ជាក់ផងដែរថា លោកស្រី Kaili វ័យ៤៤ឆ្នាំ មកពីគណបក្ស​និយម​​កណ្តាល-ឆ្វេងក្រិក PASOK-KINAL និងជាអនុប្រធាន១រូប ក្នុងចំណោមអនុប្រធានសភាអឺរ៉ុបទាំង ១៤រូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដោយ នរបាលបែលហ្ស៊ិក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ…៕

https://www.aa.com.tr/en/europe/marc-angel-elected-european-parliament-s-new-vice-president/2790892



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`