សភាជប៉ុនលែងត្រូវការពាក់ម៉ាស់ក្នុងសាលប្រជុំ
គណបក្សនយោបាយទាំងអស់ក្នុងប្រទេសជប៉ុន បានឯកភាពគ្នាថា សមាជិកសភាជប៉ុន នឹងលែងតម្រូវឱ្យពាក់ម៉ាស់ក្នុងសាលប្រជុំពេញអង្គសភាជាន់ទាប និងសភាជាន់ខ្ពស់។ ការកែសម្រួលនេះ នឹងត្រូវបានដាក់ចេញនៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ ខណៈពេលដែលសម័យប្រជុំពេញអង្គប្រចាំឆ្នាំចាប់ផ្តើមដំណើរការ។ កាលពីថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សមាជិកថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងអស់ បានឯកភាពគ្នាឈប់ត្រូវការម៉ាស់ក្នុងអំឡុងពេលបើក សម័យប្រជុំពេញអង្គរ បស់ខ្លួន បន្ទាប់ពី មានការអះអាងថា របាំងផ្លាស្ទិចការពារ បានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុងបរិវេណសាលប្រជុំពេញអង្គ ដែលជាវិធានការប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។
កាលពីខែមេសា ឆ្នាំ២០២០ សភាជាន់ទាបជប៉ុន បានចាប់ផ្តើមតម្រូវឱ្យសមាជិកសភាគ្រប់រូបពាក់ម៉ាស់ក្នុងសាលប្រជុំពេញអង្គ និងក្នុងសាលប្រជុំគណៈកម្មាធិការនានា។ ការកែសម្រួលនេះ ធ្វើឡើងឆ្លើយតបនឹងកង្វល់ ដែលបានលើកឡើងដោយសមាជិកសភាគណបក្សប្រឆាំង ដែលតម្រូវឱ្យប្រជាជនគ្រប់រូបនៅក្នុងសាលប្រជុំសភាពាក់ម៉ាស់។
សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បានអះអាងថា គម្លាតរវាងវេទិកា និងអាសនៈសមាជិកសភានៅជិតគ្នាពេក ងាយប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩។ សមាជិកសភាទាំងនោះ នៅតែ ទាមទារឱ្យពាក់ម៉ាស់។
គណៈកម្មាធិការអចិន្ត្រៃយ៍សភាជាន់ទាប នឹងបន្តពិនិត្យពិភាក្សា ថាតើត្រូវកែប្រែវិធានស្តីពី ការពាក់ម៉ាស់បែបណា តើគួរត្រូវធ្វើឡើងនៅក្នុងសាលប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ ឬយ៉ាងណា។
https://www3.nhk.or.jp/nhkworld/en/news/20230119_29/https://www3.nhk.or.jp/nhkworld/en/news/20230119_29/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម