logo logo
banner1
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ រិះគន់ចំណាត់ការរបស់សភាអឺរ៉ុបក្នុងការ ដាក់ឆ្មាំបដិវត្តន៍ឥស្លាមទៅក្នុងញ្ជីខ្មៅ
 

លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសនៃ​សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានរិះគន់ចំពោះសេចក្តីព្រាងសេចក្តីសម្រេចថ្មីរបស់សភាអឺរ៉ុបក្នុងការដាក់អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ អ៊ីរ៉ង់ចូលក្នុងបញ្ជីខ្មៅជា “អង្គការភេរវករ”។

លោក Amir-Abdollahian បានមានប្រសាសន៍ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបថា “ជាអកុសល យើងបានឃើញ ការដាក់ចេញនូវសេចក្តីព្រាងសេចក្តីសម្រេចដ៏ចាក់ដោត និងគ្មានវិជ្ជាជីវៈរបស់សភាអឺរ៉ុប ដែលផ្ទុយនឹងហេតុផលនយោបាយនឹងស៊ីវិល័យ”។ លោក Amir-Abdollahian បានកត់សម្គាល់ថា អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា IRGC គឺជាស្ថាប័នផ្លូវការរបស់រដ្ឋអ៊ីរ៉ង់ដែលដើរតួនាទីយ៉ាងសំខាន់ ប្រកបដោយ​ឥទ្ធិពលក្នុងការការពារសន្តិសុខនៅក្នុងប្រទេស និងក្នុងតំបន់ ជាពិសេសតាមរយៈការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។   ជាការឆ្លើយតបទៅនឹងទង្វើខាងលើរបស់សភាអឺរ៉ុប លោក Amir -Abdollahian បានចាត់ ទុកអំពី​ចំណាត់ការ​របស់​សភា​អឺរ៉ុបមួយនេះ ជាការបង្កបញ្ហាឱ្យខ្លួនឯងផង ហើយសភា​អ៊ីរ៉ង់​ឆ្លើយ​តប​តាម​ផ្លូវច្បាប់វិញ។

កាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ សេចក្តីព្រាងសេចក្តីសម្រេចដែលអំពាវនាវឱ្យ “សហភាព អឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនបញ្ចូល IRGC នៅក្នុងបញ្ជីភេរវកម្​មរបស់​សហភាពអឺរ៉ុប” ត្រូវបានអនុម័ត នៅក្នុងសភាអឺរ៉ុបជាមួយនឹងសំឡេងគាំទ្រចំនួន ៥៩៨សំឡេង និងប្រឆាំងចំនួន ៩សំឡេង និង អនុបវាទ ចំនួន ៣១៕

http://ព័ត៌មានសភាអន្តរជាតិ ២០-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230119/856bef3841ef4ca180acc5539dc7d869/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`