logo logo
banner1
សមាជិកសភាលីបង់ បរាជ័យជាលើកទី១១ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
 

សមាជិកសភាលីបង់ ធ្វើបាតុកម្មអង្គុយក្នុងសភាស្នើសុំឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សមាជិកសភានៃសាធារណរដ្ឋលីបង់មួយចំនួន បានធ្វើ បាតុកម្មអង្គុយក្នុងសភាដោយស្នើសុំឱ្យបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីសភាបានបរាជ័យជាលើកទី១១ ក្នុងការបោះឆ្នោតជ្រើសរើសមួយនេះ។ លោក Melhem Khalaf ​សមាជិក ​សភាក្នុង​សម័យ​ប្រជុំ​សភាបានឱ្យដឹងថា “ប្រជាជនលីបង់ស្រេកឃ្លាន ហើយពួកគេ បានក្លាយទៅជាអស់ សង្ឃឹម …ជាអកុសល តំណែងប្រធានាធិបតីដែលនៅទំនេរ​នាំឱ្យ​យើង​កាន់​តែសោកសៅ និងដួលរលំ។ នេះជាមូលហេតុ ដែលខ្ញុំមិនចាកចេញពីសាលប្រជុំសភា រហូតដល់គោលដៅនេះត្រូវបានសម្រេច”។ សមាជិកសភាផ្សេងទៀតបាន សម្រេច​ចិត្តដូចគ្នាក្នុងសាមគ្គីភាពជាមួយលោក Khalaf រួមទាំងលោក Osama Saad បានមានប្រសាសន៍ថា លោក នឹងមិនចាកចេញពីសភារហូតដល់ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី សម្រាប់ប្រទេស និងធ្វើប្រក្រតីកម្មនៃ រដ្ឋធម្មនុញ្ញ។ អាជ្ញាធរលីបង់បានបរាជ័យក្នុងរយៈពេលបីខែចុងក្រោយនេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្មី ខណៈដែលអាណត្តិរបស់លោក Michel Aoun អតីតប្រធានាធិបតី បានបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២….៕

https://english.news.cn/20230119/65b07e4b98ef49f3a724c5b757683401/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`