រូបភាព សន្និបាតសភាអាស៊ី(APA) និងសភាអារ៉ាប់
សម័យប្រជុំពេញអង្គលើកទី១៣ នៃសន្និបាតសភាអាស៊ី (APA) ដែលធ្វើឡើងនាពេលថ្មីៗនេះនៅ ក្នុងសាធារណរដ្ឋតួកគី បានអនុម័តផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់សភាអារ៉ាប់ អនុញ្ញាតឱ្យសភា អារ៉ាប់ចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួនបាន។ ការអនុញ្ញាតនេះធ្វើឡើងដើម្បីពង្រឹងចំណងទាក់ ទងរវាងភាគីទាំងពីរ បើកផ្លូវសម្រាប់កិច្ចសម្របសម្រួលជាអចិន្រ្តៃយ៍ និងកិច្ចសហប្រតិបត្តិការកិច្ចការដែល ជាផលប្រយោជន៍រួម ព្រមទាំងផលប្រយោជន៍របស់ពិភពអារ៉ាប់ និងប្រជាជនអាស៊ី។
ការផ្តល់ឋានៈខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តម Adel bin AbdulRahman AlAsoomi ប្រធានសភាអារ៉ាប់ ស្នើមកកាន់សន្និបាតសភាអាស៊ី ដែលជាផ្នែកមួយនៃបំណងដ៏មុតស្រួច របស់លោកក្នុងការអភិវឌ្ឍ និងពង្រឹងចំណងទាក់ទងសភារវាងពិភពអារ៉ាប់ និងអាស៊ី។ លោក AlAsoomi បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសភាអារ៉ាប់ និងសន្និបាតសភាអាស៊ីនឹងរួមចំណែកក្នុងការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមករវាងសភាទាំងពីរ និងជាការធ្វើឱ្យសកម្មឡើងនូវតួនាទីការទូតសភាអារ៉ាប់ ដើម្បីធានានូវការគាំទ្របន្ថែមទៀតពីតំបន់ និងអន្តរជាតិសម្រាប់កិច្ចការអារ៉ាប់…៕
https://see.news/arab-parliament-obtains-observer-status-at-asian-parliamentary-assembly
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម