logo logo
banner1
គណៈកម្មការរៀបចំការបោះឆ្នោតប៉ាគីស្ថាន ព្យួរសមាជិកភាពសមាជិកសភា ចំនួន ២៧១រូប ដោយសារខកខានក្នុងការប្រកាសទ្រព្យសម្បត្តិ
 

គណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន(ECP)

គណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន(ECP) បានព្យួរសមាជិកភាព របស់សមាជិកសភាចំនួន ២៧១រូប ចំពោះការបរាជ័យក្នុងការ​បញ្ជូន​ព័ត៌មានលម្អិតអំពីទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួន។ បើតាមគណៈកម្មការ ECP ការព្យួរសមាជិកភាព រួមមាន សមាជិករដ្ឋសភាចំនួន ១៣៦រូប សមាជិកព្រឹទ្ធសភាចំនួន ២១រូប សមាជិក សភាខេត្ត Khyber Pakhtunkhwa ចំនួន៥៤រូប សមាជិកសភាខេត្ត Sindh ចំនួន៤៨រូប និងសភាខេត្ត Baluchistan ចំនួន ១២រូប។

គណៈកម្មការ ECP បានបញ្ជូនបញ្ជីឈ្មោះសមាជិកសភាដែលត្រូវបានព្យួរសមាជិកភាពទៅកាន់ ប្រធានសភានីមួយៗ ស្នើឱ្យប្រធានសភាទាំងនោះធានាថា សមាជិកសភាដែល​មាន​​ឈ្មោះក្នុងបញ្ជីត្រូវ បានផ្អាកពីការងារ។ គណៈកម្មការ ECP បានថ្លែងថា សមាជិកសភាមិនអាចចូលរួមក្នុងដំណើរការសភា ហើយសមាជិកភាពរបស់ពួកគេ​នឹងនៅតែ​ត្រូវបានព្យួរ រហូតទាល់តែពួកគេបានបញ្ជូនសេច​ក្តីប្រកាស ទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន…៕

https://www.urdupoint.com/en/pakistan/ecp-suspends-membership-of-271-legislators-ov-1626544.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`