logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយប្រធានសភាកូរ៉េខាងត្បូង
 

លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Kim Jin-p

កាលពីថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយលោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណ រដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែ មករា។

ក្នុងពិធីទទួលស្វាគមន៍លោក Kim នៅវៀតណាមក្នុងថ្ងៃដំបូងនៃឆ្នាំ២០២៣ លោក Hue បានសម្តែង នូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងនៃ​ប្រទេសទាំងពីរ រួមទាំងសភាទាំងពីរ ផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ជាពិសេសក្នុងបរិបទ នៃការអភិវឌ្ឍដ៏ស្មុគស្មាញ​ទាំងក្នុងកម្រិត​អន្តរជាតិ និងតំបន់។ លោក Hue បានសង្កត់ធ្ងន់ថា ការពង្រឹងទំនុកចិត្តផ្នែកនយោបាយនឺងការទូត និងក្លាយជាមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​លើ​វិស័យផ្សេងទៀតដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ដោយឈរ លើមូលដ្ឋាននៃការធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗ​នៃ​ទំនាក់ទំនង​​ទ្វេភាគីនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ” ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា ការបណ្តុះ​បណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាការពារជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោក Kim ក៏បានយល់ស្របនឹងសំណើរបស់សមភាគីវៀតណាមលើការបង្កើន ចំនួនពលករវៀតណាមនៅកូរ៉េខាងត្បូង ដូចជា កម្មករជំនាញ គិលានុបដ្ឋាយិកា និងវិស្វករព័ត៌មាន។ ភាគី ទាំងពីរក៏បានឯកភាពលើការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករវៀតណាម ដើម្បីបំពេញ តម្រូវការ​របស់​សហគ្រាសកូរ៉េ។ លោក Kim បានបន្ថែមថា ប្រទេសរបស់លោកបានបញ្ចប់នីតិវិធីក្នុងស្រុក សម្រាប់កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធានារ៉ាប់រងសង្គមរវាងប្រទេសទាំងពីរ​ដោយសង្ឃឹមថាវៀតណាមនឹងបញ្ចប់នីតិវិធីដើម្បីអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តន៍ក្នុងពេលឆាប់ៗនេះ។ រដ្ឋសភាទាំងពីរ នឹងបន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដោយធ្វើការរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និង​ពិភពលោក៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-rok-top-legislators-hold-talks/247191.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`