logo logo
banner1
រដ្ឋភិបាលជប៉ុនស្នើបេក្ខភាពប្រធានធនាគារកណ្តាលជប៉ុនថ្មីដល់សភា ដើម្បីពិនិត្យ និងពិភាក្សា
 

លោក Haruhiko Kuroda

កាលពីថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ខ្លួនកំពុងរៀបចំដើម្បីដាក់ស្នើ បេក្ខជនទៅកាន់សភា ដើម្បីកាន់តំណែងជាប្រធាននៅធនាគារ​កណ្តាល​ជប៉ុន (BOJ) ខណៈដែលអាណត្តិរបស់ ប្រធានបច្ចុប្បន្នគឺលោក Haruhiko Kuroda ដែលកំពុងកាន់តំណែងនឹងបញ្ចប់នៅក្នុងខែមេសា។ លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រាប់សន្និសីទសារព័ត៌មានស្តីពីបញ្ហានេះកាលពីថ្ងៃអង្គារ ទី១៧ ខែមករា ថា “រដ្ឋាភិបាលនឹងធ្វើការរៀបចំដើម្បីបង្ហាញជ្រើសរើស​បេក្ខជន​ដែលល្អបំផុតទៅកាន់សភាសម្រាប់ការអនុម័តនេះ”។ ប្រភពពីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកំពុងកាន់អំណាចបានឱ្យដឹងថា ផែនការតែង តាំងនេះទំនង ជានឹងត្រូវដាក់ជូនសភាពិនិត្យនៅថ្ងៃទី១០ ខែកុម្ភៈ ហើយនឹងរួមបញ្ចូលផងដែរនូវផែនការតែងតាំង ទេសាភិបាលរងថ្មី។ លោក Kuroda ដែលបានកាន់កាប់​តំណែងជាន់ខ្ពស់នៅក្នុងធនាគារកណ្តាលចាប់តាំងពីឆ្នាំ ២០១៣ មក គឺជាអ្នកជំរុញដ៏រឹងមាំនៃវិធានការបន្ធូរបន្ថយរូបិយវត្ថុដ៏ខ្លាំងក្លា ដើម្បីដោះស្រាយបរិត្តផរណារ៉ាំរ៉ៃ….៕

https://english.news.cn/20230117/6c3dd22db18444e999b240ae341ba082/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`