រដ្ឋសភាប្រទេសអាមេនីអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការកែសម្រួលលក្ខខណ្ឌមួយចំនួននៅមន្ទីរឃុំឃាំង
រដ្ឋធានីយ៉េរ៉េវ៉ាន់៖ រដ្ឋសភានៃសាធារណរដ្ឋអាមេនី បានពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ របស់រដ្ឋាភិបាលមួយស្តីពី ការដាក់ចេញស្តង់ដាថ្មី និងបទប្បញ្ញត្តិមួយចំនួននៅមន្ទីរឃុំឃាំង ដែលឃុំខ្លួនជនសង្ស័យដែលត្រូវបានចាប់ខ្លួន។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានបោះឆ្នោតអនុម័តគាំទ្រដោយសំឡេង ៦៧, ជំទាស់ ០ សំឡង និងអនុបវាទ ៣៣ សំឡេង។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅរដ្ឋសភាដោយលោកស្រី Arpine Sargsyan អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ បទប្បញ្ញត្តិទាំងនេះ មានគោលបំណងកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌមួយចំនួនក្នុងមន្ទីរឃុំឃាំង, ការវាយតម្លៃឡើងវិញលើស្ថានភាពបច្ចុប្បន្ន និងការកំណត់ស្តង់ដាថ្មី។ លោកស្រី Sargsyan បានថ្លែងថា ស្ថាប័នមួយដែលទទួលបានសិទ្ធិអំណាចនេះ នឹងត្រូវទទួលខុសត្រូវលើបទប្បញ្ញត្តិទាំងនេះ។
លោកស្រីអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងទៀតថា ឥឡូវនេះ យើងបានកត់ត្រារួចហើយនូវរាល់បញ្ហាប្រឈមទាំងឡាយ ក្នុងលក្ខខណ្ឌវិសមិតភាពក្នុងស្តង់ដាច្បាស់លាស់មួយសម្រាប់ មន្ទីរឃុំឃាំងជនសង្ស័យមួយចំនួនដែលត្រូវបានចាប់ខ្លួន។
បញ្ហាមួយចំនួនដែលត្រូវបានកត់ត្រាទាំងនោះ រួមមាន ការខ្វះខាតអាគារ ភ្លើងបំភ្លឺ និងបញ្ហាបង្គន់សាធារណៈ។ លោកស្រី Sargsyan បានថ្លែងថា ការកែសម្រួលទាំងនេះ គឺជាទិសដៅសំខាន់នៅក្នុងក្របខណ្ឌនៃការកែទម្រង់នគរបាល។ បទប្បញ្ញត្តិទាំងនេះ នឹងចូលជាធរមានក្នុងរយៈពេល ៦ ខែ បន្ទាប់ពី សភាបានអនុម័ត៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://armenpress.am/eng/news/1101830.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម