logo logo
banner1
របាយការណ៍ថ្មីរបស់សហភាពអន្តរសភា ៖ ចំនួនសមាជិកាសភាមានការកើនឡើង ហើយសមភាពយេនឌ័របានកើតឡើងក្នុងប្រទេសជាច្រើន
 

របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា(IPU)ស្តីអំពី ស្ត្រីក្នុងសភាក្នុងឆ្នាំ២០២១(Wo men in Parliament in 2021)បានបង្ហាញថា ចំនួនសមាមាត្រសមាជិកាសភានៅទូទាំងពិភពលោក បានកើនឡើង០.៦%ក្នុងឆ្នាំ២០២១ ដែលបានធ្វើឱ្យចំនួនសមាជិកាសភានៅទូទាំងពិភពលោក កើនដល់២៦.១%។ មួយចំណែកធំនៃកំណើននេះ គឺដោយសារការកំណត់កូតាសម្រាប់សមាជិកាសភា នៅក្នុងប្រ ទេសមួយចំនួន។ មានប្រទេសចំនួន៤៨ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា ក្នុងឆ្នាំ២០២១ ហើយមានស្រ្តីចំនួន២៨.៦ភាគរយ ត្រូវបានជាប់ឆ្នោតក្លាយជាសមាជិកាសភា មានន័យថាកើនឡើងចំនួន២.១ភាគរយ ធៀបការបោះឆ្នោតមុនៗ។ បច្ចុប្បន្ននេះ មានប្រទេសចំនួន៥ដែលសម្រេចបាននូវសមភាពយេនឌ័រ ឬមានសមាជិកាសភាក្នុងចំនួនដ៏ច្រើន នៅក្នុងសភា គឺ ប្រទេសម៉ិចស៊ីកូ នីការ៉ាហ្កាជាមួយគុយបា រវ៉ាន់ដា និងអេមីរ៉ាតអារ៉ាប់រួម។ ក្នុងឆ្នាំ២០២០ គឺមានប្រទេសតែ៣ប៉ុណ្ណោះដែលសម្រេចបាននូវសមភាពយេនឌ័រ ឬមានសមាជិកាសភាក្នុងចំនួនដ៏ច្រើននៅក្នុងសភា។

ទោះបីជាយ៉ាងនេះក្តី លោកស្រីLesia Vasylenko ប្រធានការិយាល័យសមាជិកាសភារបស់សហ ភាពអន្តរសភា បានថ្លែងថា៖”ស្រ្តីគ្រប់រូបដែលបានជាប់ឆ្នោតក្លាយជាសមាជិកាសភា បានជួយឱ្យសភាកា ន់តែខិតជិតគោលដៅនៃការប្រែខ្លួនជាស្ថាប័នដែលមានភាពប្រមូលផ្តុំ និងភាពជាតំណាងច្រើនជាងមុន។ ប៉ុន្តែវឌ្ឍនភាពនាពេលបច្ចុប្បន្ននេះ គឺនៅមានភាពយឺតយ៉ាវខ្លាំងណាស់ ពីព្រោះនៅមានប្រជាជនពាក់កណ្តាលផែនដីទៀត ដែលមិនទាន់មានតំណាងរបស់ខ្លួនពេញលេញនៅក្នុងសភា(still under-represent ed)។ ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យមានភាពរ៉ឹងមាំនៅគ្រប់ទីកន្លែងក្នុងពិភពលោក យើងចាំបាច់ត្រូវស្វែងរកវិធីដើម្បីដោះស្រាយបញ្ហានេះ។”

លោកDuarte Pacheco ប្រធានសហភាពអន្តរសភា បានថ្លែងថា៖”ជោគជ័យមួយដែលបានបង្ហា ញយ៉ាងច្បាស់ក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ គឺជោគជ័យរបស់អ្នកដឹកនាំជាស្រ្តី ក្នុងការកាត់ បន្ថយនូវផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ-១៩ ចំពោះសុខភាពនិងអាយុជីវិតមនុស្ស។ ចំនួនស្រ្តីក្នុងសភាកាន់តែច្រើន មានន័យស្មើនឹងមនុស្សទាំងអស់ក្នុងពិភពលោក នឹងត្រូវបានគេយកចិត្តទុកខ្លាំងជាងមុន នៅក្នុងអំឡុងពេលក្រោយយុគសម័យកូវីដ-១៩។           លោកMartin Chungong អគ្គលេខាធិការសហភាពអន្តរសភាបានថ្លែងថា៖”ទោះក្នុងឆ្នាំ២០២១នេះ វឌ្ឍនភាពនេះ មិនបានកើតឡើងស្មើៗគ្នានៅក្នុងប្រទេសទាំងអស់ទូទាំងពិភពលោកក៏ដោយ ក៏វាគឺជាគំរូវិជ្ជមាននៃការឈានឡើងរបស់ស្រ្តីក្នុងលំហនយោបាយ៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៧-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2022-03/new-ipu-report-more-women-in-parliament-and-more-countries-with-gender-parity



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`