លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប
លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបនឹងប្រកាសចេញជាផ្លូវការនូវកំណែទម្រង់មួយចំនួន ដើម្បីបោសសម្អាតសភាពហុជាតិ បន្ទាប់ពីរឿងអាស្រូវអំពើពុករលួយបានធ្វើឱ្យកក្រើករញ្ជួយស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។ ប៉ុន្តែសមាជិកសភាអឺរ៉ុប និងអ្នកសង្កេតការណ៍ជាច្រើនជឿថា ការកែទម្រង់ដែលនឹង ស្នើឡើងដោយលោកស្រី Roberta Metsola ទៅមិនឆ្ងាយគ្រប់គ្រាន់ដើម្បីអាចស្តាទំនុកចិត្តលើស្ថាប័ន មួយនេះបានឡើយ។
សភាអឺរ៉ុប បានផ្តោតការយកចិត្តទុកដាក់យ៉ាងពិនិត្យពិច័យ ចាប់តាំងពីរឿងអាស្រូវផ្ទុះឡើងកាលពី មួយខែកន្លងមក ដោយមានការចាប់ខ្លួនអនុប្រធានសភាអឺរ៉ុប ១រូប ក្នុងចំណោមអនុប្រធានទាំង១៤រូប របស់លោកស្រី Metsola បន្ទាប់ពីនគរបាលបែលហ្ស៊ិក បានឆ្មក់ចូលក្នុងផ្ទះ និងការិយាល័យរបស់សមា ជិកសភាអឺរ៉ុប អតីតសមាជិកសភា ជំនួយការសភា និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូប ដែល មានជាប់ពាក់ព័ន្ធនឹងសមាជិកសភា…៕
https://www.urdupoint.com/en/miscellaneous/eu-parliament-chief-to-unveil-reforms-amid-gr-1625914.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម