លោក Choe Won-gi ក្នុងអំឡុងពេលផ្តល់បទសម្ភាសជូនដល់ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ញវន្តមួយរូបបាននិយាយថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកំពុងប្រព្រឹត្តទៅពីសំណាក់លោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ត្រូវបានគេ រំពឹងថានឹងបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរក្នុងការបំពេញគោលដៅរួម។ ដំណើរទស្សនកិច្ចពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោក Kim ចាប់តាំងពីលោក បានឡើងកាន់តំណែងកាលពីខែកក្កដា ឆ្នាំ២០២២ ហើយក៏ជាដំណើរទស្សនកិច្ចលើកទីមួយដែររបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកាលពីខែធ្នូ ឆ្នាំ២០២២។ ក្នុងបទសម្ភាសដែលផ្តល់ជូនទីភ្នាក់ ងារ ព័ត៌មានវៀតណាម លោក Dr.Choe Won-gi ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាន-ឥណ្ឌានៅបណ្ឌិតសភាការទូតជាតិកូរ៉េ (KNDA) បាននិយាយថា ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺការចូល រួមរបស់លោក Kim នៅក្នុងពិធីបើកវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េ (VKIST) ដែល គ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី១៧ ខែមករា។ ទាក់ទិននឹងទស្សនវិស័យកិច្ចសហប្រតិបត្តិការ លោក Choe បានឱ្យដឹងថា ទំនាក់ទំនងទ្វេភាគីកូរ៉េខាងត្បូង-វៀតណាម បានបោះជំហានទៅមុខយ៉ាងលេចធ្លោចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២ ជាពិសេស លើវិស័យសេដ្ឋកិច្ច ហើយវាជាពេលវេលាសម្រាប់ប្រទេសទាំងពីរដើម្បីលើកកម្ពស់ទំនាក់ទំនងនេះ។
លោក Choe បានមានប្រសាសន៍បន្តថា វៀតណាម និងកូរ៉េខាងត្បូងបានចែករំលែកផលប្រយោជន៍ មិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យការទូត និងសន្តិសុខ ព្រមទាំងបានអួតអំពីទំនាក់ទំនងវប្បធម៌ជិតស្និទ្ធផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគួរត្រូវបានពង្រឹងតាមរយៈទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងវប្បធម៌។ លោក Choe បានសង្កត់ ធ្ងន់ថា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន វៀតណាមគឺជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត និងសំខាន់របស់កូរ៉េខាងត្បូង ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-korean-legislators-visit-to-create-impetus-for-common-goals-scholar/247055.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម