logo logo
banner1
សភាកូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំសំខាន់មួយនៅក្នុងសប្តាហ៍នេះ
 

លោក Kim Jong-un ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គសភា

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (North Korea) គ្រោងនឹងកោះសម័យប្រជុំសភាដ៏សំខាន់មួយ នៅសប្តាហ៍នេះ ចំពេលមានការផ្តោតអារម្មណ៍​ខ្លាំងអំពីថាតើ​មេដឹកនាំលោក Kim Jong-un នឹងចូលរួមនៅក្នុង សម័យប្រជុំនេះ ដើម្បីចេញសារមួយទៀតនៃការអភិវឌ្ឍនុយក្លេអ៊ែរ និងអាវុធសំខាន់ៗ ផ្សេងទៀតរបស់ប្រទេសនេះ​ដែរឬយ៉ាងណា។ កូរ៉េខាងជើងមុននេះ បានប្រកាសពីផែនការរបស់ខ្លួនដើម្បីរៀបចំសម័យ ប្រជុំលើកទី៨ នៃ សភាប្រជាជនជាន់ខ្ពស់នីតិកាលទី១៤ (SPA) នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការងារ គោលនយោបាយ ថវិការដ្ឋ និងបញ្ហាអង្គការសម្រាប់ឆ្នាំ២០២៣។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើងមិនបាន រាយការណ៍ថា តើសម័យប្រជុំបានចាប់ផ្តើមឬយ៉ាងណានោះទេ។ វាត្រូវបានគេរំពឹងយ៉ាង ទូលំទូលាយថានឹងមាន រយៈពេលយ៉ាងហោចណាស់ ២ថ្ងៃ ដោយលទ្ធផលនៃ​សម័យ​ប្រជុំនេះ ទំនងជានឹងត្រូវបាន បង្ហាញជាសាធារណៈ ពេលក្រោយ….៕

https://koreajoongangdaily.joins.com/2023/01/17/national/northKorea/North-Korea-Kim-Jongun-nuclear/20230117104757789.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`