លោក Hakase Suidobashi លាលែងពីសមាជិកសភាគណបក្សប្រឆាំង
រាជធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ លោក Reiwa Shinsengumi បានលាលែងពីសមាជិកសភាជាន់ខ្ពស់ជប៉ុន (House of Councillors)។ អ្នកនយោបាយដែលជាអតីតតារាកំប្លែងរូបនេះ មានឈ្មោះពិត Masayoshi Ono បានបញ្ចប់ជីវភាពនយោបាយរបស់ខ្លួន កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពី បានធ្វើរោគវិនិច្ឆ័យឃើញជំងឺផ្លូវចិត្ត។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ លោក Reiwa Shinsengumi ប្រធានគណបក្ស Taro Yamamoto បានថ្លែងថា លោក Suidobashi បានដាក់ពាក្យសុំលាលែងទៅលោក Hidehisa Otsuji ប្រធានសភាជាន់ខ្ពស់ជប៉ុន។ ពាក្យស្នើសុំលាលែងនេះ ត្រូវបានអនុម័តនៅថ្ងៃដដែលនោះ។
គណបក្ស Yamamoto បានឱ្យដឹងថា លោក Suidobashi បានបង្ហាញជាច្រើនលើកច្រើនសារអំពីចេតនាក្នុងការលាលែងពីសមាជិកសភានេះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក។ លោក Suidobashi ហាក់ដូចជាចេះតែស្ទាក់ស្ទើរ ដែលធ្វើឱ្យលោកមិនអាចបំពេញការងារជាសមាជិកសភាបាន។ នេះបើតាមការឱ្យដឹងពីគណបក្ស Yamamoto។
លោក Suidobashi គឺជាសមាជិកដៃគូកំប្លែង ១ រូប ក្នុងខ្សែរភាពយន្តរឿង Asakusa Kid បានទទួលអាសនៈ ក្រោមប្រព័ន្ធតំណាងសមាមាត្រនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជាប៉ុន កាលពីខែកក្កដា ឆ្នាំ២០២២៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម