កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី២៥ នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន នីតិកាលទី១៣ បើកសម័យប្រជុំរបស់ខ្លួននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ /Xinhua
កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសភា ប្រឹក្សានយោបាយប្រជាជនចិន បានបើកកិច្ចប្រជុំលើកទី២៥ របស់ខ្លួន ដើម្បីត្រៀមរៀបចំបើកសម័យប្រជុំ ដំបូងនៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន។ យោងតាមរបៀបវារៈ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន គ្រោងពិនិត្យ និងអនុម័តយល់ព្រមលើ សេចក្តីសម្រេចមួយស្តីពី ការបើកសម័យប្រជុំដំបូងនៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន នីតិកាលទី១៣។ គណៈកម្មាធិការនេះ គ្រោងពិនិត្យពិភាក្សា និងបោះឆ្នោតអនុម័តយល់ព្រមលើរបាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន និងរបាយការណ៍ស្តីពី សំណើនានាដែលគ្រោងនឹងដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំប្រចាំឆ្នាំ រួមទាំង សេចក្តីព្រាងវិសោធនកម្ម លក្ខន្តិកៈសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិនផងដែរ៕
https://news.cgtn.com/news/2023-01-15/China-s-top-political-advisory-body-prepares-for-annual-session-1gCnmcsIgEM/index.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម