logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយអតីតថ្នាក់ដឹកនាំរដ្ឋសភា
 

លោក Vuong Dinh Hue មានប្រសាសន៍នៅក្នុងពិធីជួបជុំអតីតថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម

កាលពីថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាអធិបតីនៅក្នុងជំនួបជាមួយអតីតថ្នាក់ដឹកនាំរដ្ឋសភា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសមាជិករដ្ឋសភាពេញម៉ោងនៃអាណត្តិមុន ព្រមទាំងបុគ្គលិក ចូលនិវត្តន៍នៃការិយាល័យរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

អញ្ជើញចូលរួមពិធីជួបសំណេះសំណាលនេះ មានលោក Nguyen Van An, លោក Nguyen Sinh Hung, និងលោកស្រី Nguyen Thi Kim Ngan អតីតប្រធានរដ្ឋសភា និងលោក Tran Thanh Man អនុ ប្រធានអចិន្ត្រៃយ៍រដ្ឋសភាក្នុងចំណោមសមាជិកដទៃទៀត។ លោក Nguyen Van Yeu អតីតអនុប្រធានរដ្ឋ សភាបានឱ្យដឹងថា ស្ថាប័ននីតិប្បញ្ញត្តិមានគំនិតផ្តួចផ្តើម និងវិធីសាស្ត្រប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងសម្របសម្រួលជាមួយរដ្ឋាភិបាល និងប្រព័ន្ធនយោបាយក្នុងការសម្រេចបានសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២២ ដើម្បីរួមចំណែកលើកកម្ពស់ជំហររបស់ប្រទេស។ លោក Hue បានមានប្រសាសន៍ថា ការ ទទួលមរតកប្រពៃណីរយៈពេល ៧៧ឆ្នាំ នៃនីតិប្បញ្ញត្តិ រដ្ឋសភាវៀតណាមនីតិកាលទី១៥ កំពុងខិតខំប្រឹង ប្រែងដើម្បីកែទម្រង់ និងកែលម្អលទ្ធផល ព្រមទាំងគុណភាពនៃប្រតិបត្តិការ។ កាល​ពី​ឆ្នាំ​មុន រដ្ឋសភា​បាន ​បញ្ចប់​ការងារ​ដ៏​ធំ​មួយ ហើយ​ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ ដែល​បក្ស រដ្ឋ អ្នក​បោះឆ្នោត និង​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ទទួល​ស្គាល់ និង​កោត​សរសើរ។ នៅក្នុងថ្ងៃដដែលគ្នានោះ នៅក្នុងពិធីដាច់ដោយឡែកមួយ ប្រធានរដ្ឋសភាវៀតណាមក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបានប្រគល់លិខិតសសើរដល់អតីតអនុប្រធានរដ្ឋសភាលោក Huynh Ngoc Son និង Uong Chu Luu ចំពោះការរួមចំណែកដ៏ធំធេង ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។

លោក Hue ​ក៏​បាន​ប្រគល់លិខិតអបុព្វកិច្ច​យោធា​ថ្នាក់​ទី​៣ (the third-class Military Exploit Order) ជូន​នាយឧត្តមសេនីយ៍ Tran Quang Phuong អនុប្រធានរដ្ឋសភា និងជាអតីតអគ្គនាយករងនៃអគ្គនាយក ដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ចំពោះស្នាដៃឆ្នើមក្នុងការកសាងកងទ័ព និងពង្រឹងការការពារ ជាតិ ដើម្បីរួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ….៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-meets-former-na-leaders/247016.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`