logo logo
banner1
គុយបានឹងបោះឆ្នោតសភានីតិកាលថ្មី ក្នុងខែមីនា ឆ្នាំ២០២៣
 

លោក  Tomas Amaran អនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការឆ្នោត​គុយបា

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋគុយបា កំពុងបំពេញការងារដ៏តឹងតែងក្នុងការ ធានាការបោះឆ្នោតថា្នក់ជាតិ នៅខែមីនា ឆ្នាំ២០២៣ ជាការបោះឆ្នោត​ជ្រើសតាំង​​សមាជិកសភាអំណាច ប្រជាជន(សភាគុយបា)។ លោក  Tomas Amaran អនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការឆ្នោតបានថ្លែង ប្រាប់អ្នកសារព័ត៌មានអំពី​សកម្មភាព​សំខាន់ៗកំពុងត្រូវបានធ្វើឡើងឆ្ពោះទៅកាន់ការបោះឆ្នោត។​ លោក Amaran ថ្លែងថា  ក្រុមប្រឹក្សានឹងផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

លោក Amaran ​បានពន្យល់ថា បន្ទាប់ពីការបោះឆ្នោតរួច សភាគុយបានឹងមានសមាជិកចំនួន ៤៧០ រូប តំណាងឱ្យគ្រប់វិស័យទាំងអស់នៃសង្គមគុយបា។ សមាជិកសភាថ្មី​នឹងត្រូវទទួលខុសត្រូវក្នុងការបោះ ឆ្នោតជ្រើសតាំងប្រធានសភាថ្មី និងសមាជិកសភាជាន់ខ្ពស់ដទៃទៀត ក៏ដូចជា បោះឆ្នោតជ្រើសតាំងប្រធា នាធិបតី និងអនុប្រធានាធិបតីនៃ​សាធារណរដ្ឋគុយបាផងដែរ…៕

https://www.caribbeannewsglobal.com/cubans-to-elect-new-parliament-in-march/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`