logo logo
banner1
សភាប្រឹក្សានយោបាយប្រជាជនចិនទីក្រុងសៀងហៃ ​បិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន
 

សម័យប្រជុំពេញអង្គលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជនចិនទីក្រុងសៀងហៃនីតិកាលទី១៤​  បិទបញ្ចប់សម័យប្រជុំរបស់ខ្លួន នៅថ្ងៃសៅរ៍​ ទី១៤ ខែមករា ឆ្នាំ២០២៣

កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថាប័នប្រឹក្សានយោបាយកំពូលទីក្រុងសៀងហៃ បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍​ពាណិជ្ជ​កម្ម Expo Center​ ជាមួយនឹងការប្រកាសតំណែងប្រធានថ្មីរបស់ខ្លួន។ លោក Hu Wenrong ត្រូវបានជ្រើសតាំងជាប្រធានគណៈ កម្មាធិការទីក្រុងសៀងហៃថ្មីនៃសភា​ប្រឹក្សា​នយោបាយប្រជាជនចិន ហើយលោក Huang Guoping ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ។

អនុប្រធានគណៈកម្មាធិការទីក្រុងសៀងហៃនៃសភាប្រឹក្សានយោបាយប្រជាជនចិន ៩ រូប និងសមាជិករបស់ខ្លួន ១៤៦ រូប ក៏ត្រូវបានជ្រើសតាំងនៅក្នុងសម័យប្រជុំនោះ​ផងដែរ។ នៅក្នុងសុន្ទរកថាបិទសម័យប្រជុំនោះ លោក Chen Jining លេខាបក្សទីក្រុងសៀងហៃ បានថ្លែងថា សមាជិកនៅថ្នាក់មូលដ្ឋានទាំងអស់ បានរួមចំណែកយ៉ាងសំខាន់​ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅទីក្រុង, ភាពច្នៃប្រឌិត, ​ការលើកស្ទូយជីវភាពរស់នៅរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍទីក្រុង។

លោក Chen បានសង្កត់ធ្ងន់ថា សមាជិកសភាប្រឹក្សានយោបាយប្រជាជនចិនទីក្រុងសៀងហៃ គួរតែបន្តលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចពិភាក្សា ពាក់ព័ន្ធនឹង​សកម្មភាពកំណែទម្រង់ទីក្រុង​ការបើកចំហ និងការនាំមុខក្នុងភាពច្នៃប្រឌិត និងការអភិវឌ្ឍ។ លោក Chen បានថ្លែងថា «ចូរយើងរួមគា្នគិត និងសហការគ្នា«។ គណៈកម្មាធិការ​ទីក្រុងសៀងហៃនៃបក្សកុម្មុយនិស្តចិន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីការងាររបស់សភាប្រឹក្សានយោបាយប្រជាជនចិនទីក្រុងសៀងហៃ រួមទាំងផ្តល់ការ​គាំទ្រផងដែរ។

លោក Hu បានថ្លែងថា ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់លោក Dong Yunhu អតីតប្រធានគណៈកម្មាធិការនេះ បានបំពេញបេសកកម្មរបស់ខ្លួន និងបានតស៊ូអភិវឌ្ឍសភាប្រឹក្សានយោបាយប្រជាជនចិនយ៉ាងខ្លាំងក្លាក្នុងសម័យថ្មីនេះ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការងាររបស់​សមាជិកថ្មី៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.shine.cn/news/metro/2301145140/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`