logo logo
banner1
ប្រធានរដ្ឋសភាបារាំង និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេនី ពិភាក្សាគ្នា​អំពីបញ្ហាសន្តិសុខតំបន់
 

កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា​ ឆ្នាំ២០២៣ លោកArarat Mirziyan រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋអាមេនី បានទទួលជួបគណៈប្រតិភូរដ្ឋ​សភាសាធារណរដ្ឋ​បារាំង ដឹកនាំដោយលោកស្រីYael Braun-Pivet ប្រធានរដ្ឋសភាបារាំង។ នៅក្នុងជំនួបនោះ លោកMirzonyan បានសម្តែងការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចរបស់​លោកស្រីYael មកកាន់ប្រទេសអាមេនី ដោយបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ច នេះ ជាសក្ខីភាពមួយនៃទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្ត ជាទំនាក់ទំនងដែលផ្អែកលើតម្លៃ​រួម​​​របស់ប្រ ជាជនបារាំង-អាមេនី និងជាទំនាក់ទំនងទេ្វភាគី ដែលផ្តល់មានអាទិភាពខ្ពស់។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន អំពីកិច្ចសហប្រតិបត្តិការ​ល្អរវាងប្រ- ទេសទាំងពីរ និងបានលើកឡើងអំពីទំនាក់ទំនងស្អិតរមួតរវាងសភានៃប្រទេសទាំងពីរ អំពីសកម្មភាពរបស់ក្រុមមិត្តភាពនៃសភាទាំងពីរ និងជាពិសេស​កិច្ចសហ​ប្រតិបត្តិល្អលើឆាកអន្តរជាតិ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហាសន្តិសុខនិងស្ថិរភាពតំបន់ ជាពិសេស បញ្ហាស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ​ឥទ្ធិពលនៃការបិទច្រករបៀងLachin Corridor ដែលជាផ្លូវធ្វើដំណើរដ៏សំខាន់ជាអាយុជីវិត តភ្ជាប់តំបន់Nagorno Karabakh ទៅកាន់ប្រទេសអាមេនី និងពិភពលោក។ ច្រករបៀងLachin Corridor ត្រូវបានបិទដោយសាធារណរដ្ឋអាស៊ៃបៃហ្សង់ កាលពីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២២។ លោកMirzonyan បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ែ​បៃហ្សង់​មានកម្មវត្ថុ បោសសម្អាតក្រុមជនជាតិភាគតិចអាមេនី ដែលរស់នៅក្នុងតំបន់Nagorno Karabakh។

លោកMizonyanរដ្ឋមន្រ្តីក្រសួងការបរទេសអាមេនី បានសម្តែងកតវេទិតាដល់ប្រទេសបារាំងចំពោះ ការបង្ហាញជំហររបស់ខ្លួនលើគ្រប់កម្រិតនៃឆាកអន្តរជាតិ ពាក់ព័ន្ធនឹង​ការឈ្លានពានរបស់ប្រទេសអាស៊ែបៃ ហ្សង់​ លើដែនដីអធិបតេយ្យរបស់ប្រទេសអាមេនី និងពាក់ព័ន្ធការបិទច្រករបៀងLachine Corridor។

azertag ដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់ប្រទេសអាស៊ែបៃហ្សង់ បានចុះផ្សាយកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ថា លោកស្រីYael បានថ្លែងថា ” ប្រទេសបារាំង​មិន​ទទួល​ស្គាល់ឯករាជ្យភាពនៃតំបន់ Nagorno Karabakhឡើយ ហើយនេះគឺស្របទៅតាមច្បាប់អន្តរជាតិ”។ ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងសន្និសីទរួមមួយរវាង​លោកស្រីYael និងភាគីអាមេនី ក្នុងពេលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-០១-២៣- តូនី ប្រែសម្រួលពី៖ https://en.armradio.am/2023/01/14/armenian-fm-french-national-assembly-speaker-discuss-issues-of-regional-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`