នាយករដ្ឋមន្ត្រីជប៉ុន Kishida ព្យាយាមការពាររដ្ឋបាលរបស់ខ្លួនក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភានាពេលខាងមុខ
រាជធានីតូក្យូ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេមើលឃើញថា កំពុងព្យាយាមការពាររដ្ឋបាលរបស់លោក នៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ ខណៈដែលក្រុមគណបក្សប្រឆាំង កំពុងត្រៀមខ្លួនបង្កើនការជំទាស់នឹងគោលនយោបាយការពារជាតិ និងថាមពលនុយក្លេអ៊ែរ។
«តាមទស្សនៈយល់ឃើញរបស់លោក Kishida លោកនឹងអនុវត្តន៍គោលនយោបាយដោយស្មារតីប្រុងប្រយ័ត្នបំផុត»។ លោក Kishida បានថ្លែងតាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ពីភាពចង់បានរបស់លោក ក្នុងការជំរុញការអនុម័តដែលមានភាពយឺតយ៉ាងរបស់គណៈរដ្ឋមន្ត្រីរបស់លោក ដោយអនុវត្តន៍គោលនយោបាយយ៉ាងម៉ឺតម៉ាត់។
សម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងប្រព្រឹត្តទៅរយៈពេល ១៥០ ថ្ងៃ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអំឡុងរយៈពេលនៃការបោះឆ្នោតថ្នាក់ក្រោមជាតិដែលបានឯកភាពគ្នា និងការបោះឆ្នោតបំពេញអាសនៈទំនេរសម្រាប់សភាជាន់ទាប ត្រូវបានគេគ្រោងធ្វើនៅខែមេសា ឆ្នាំ២០២៣ និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ (G-7 Summit) ត្រូវបានគេគ្រោងធ្វើនៅទីក្រុង Hiroshima ភាគខាងលិចប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
លោក Kishida មានគោលបំណងចង់អនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣ របស់រាជរដ្ឋាភិបាលនៅត្រឹមចុងខែមីនា ឆ្នាំ២០២៣ រួចហើយបន្តទៅអនុម័តសេចក្តីព្រាង ច្បាប់មួយចំនួនទៀត ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល ដែលត្រូវបានគេរំពឹងថា មានចំនួនសរុប ៦១ ច្បាប់ ចាប់តាំងពីថ្ងៃអង្គារ ទី១០ មករា ឆ្នាំ២០២៣ មក។ ក្នុងគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី មានការព្រួយបារម្ភអំពីកម្មវិធីដ៏ស្មុគស្មាញនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023011001035/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម