លោក Saysomphone Phomvihane (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Pham Minh Chinh
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអះ អាងថា ជានិច្ចកាលការគោរព និងការផ្តល់អាទិភាពខ្ពស់បំផុត គឺជាការបង្រួបបង្រួម និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពពិសេស ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំ នៅរដ្ឋធានីវៀងចន្ទន៍កាលពីថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ បើទោះបីជាមានជំងឺកូវីដ-១៩ក៏ដោយ ជាពិសេស ស្ថាប័នបង្កើតច្បាប់របស់ពួកគេបានរក្សាការប្រជុំកម្រិតខ្ពស់ សិក្ខាសាលាតាម ប្រធានបទ ការចែករំលែកបទពិសោធន៍ ព្រមទាំងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅលើ វេទិកាសភាអន្តរជាតិ និងតំបន់។ លោក Chinh ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ និងមានអត្ថន័យ ដែលបក្ស រដ្ឋ ប្រជាជនឡាវសម្រេចបានក្នុង ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក Saysomphone នៅក្នុងប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ២០២១ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋសភាទាំងពីរ ព្រមទាំងជោគជ័យនៃឆ្នាំមិត្តភាព និងសាមគ្គី ភាពវៀតណាម-ឡាវ, ឡាវ-វៀតណាមឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនោះ លោក Saysomphone បានសម្តែងនូវបំណងចង់រឹតពង្រឹងនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរជានិច្ច រួមទាំងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តសកម្មភាពអធិការកិច្ចរួម ដើម្បីបម្រើឱ្យការអនុវត្តកាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងសហ ប្រតិបត្តិការកម្រិតខ្ពស់របស់ប្រទេសទាំងពីរ។ វាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏ធំធេងរបស់វៀត ណាមចំពោះឡាវនាពេលកន្លងមក រួមទាំងការសាងសង់វិមានរដ្ឋសភាឡាវផងដែរ លោក Saysomphone បានគូសបញ្ជាក់អំពីការគាំទ្ររបស់លោកចំពោះការលើកកម្ពស់ឥតឈប់ឈរ និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិ ទាំងពីរ ៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-priority-given-to-consolidating-and-strengthening-vietnamlaos-ties-leaders/246887.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម