logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការសភាទ្វេភាគី
 

រូបភាព៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម-កូរ៉េខាងត្បូង នៅរដ្ឋធានីហាណូយ

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលខាងមុខ របស់លោក Kim Jin-pyo របស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (RoK) ចាប់ពីថ្ងៃ​ព្រហស្បតិ៍ ទី១២ ដល់ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រជាជាតិទាំងពីរឱ្យកាន់តែជាក់ស្តែង និង មានប្រសិទ្ធ​ភាព ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅបន្ថែមទៀត។ ដំណើរទស្សនកិច្ចនេះធ្វើ ឡើងតបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋ​សភា​វៀតណាម ហើយនេះគឺជាដំណើរទស្សន កិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់លោក Kim ចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុងខែ កក្កដា ឆ្នាំ២០២២ និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាង ត្បូង បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​របស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយកាលពីខែធ្នូ ឆ្នាំ២០២២។ ភាគីទាំងពីរបានរក្សាទំនាក់ទំនងល្អលើគ្រប់បណ្តាញរបស់បក្ស រដ្ឋសភា និង រដ្ឋាភិបាល ដោយមានការផ្លាស់ប្តូរកម្រិតខ្ពស់បានធ្វើឡើងជាទៀងទាត់ក្នុងទម្រង់ដែលអាចបត់បែនបាន….៕

https://www.tasnimnews.com/en/news/2023/01/08/2833427/iranian-parliament-speaker-to-visit-turkey-for-apa-meeting/amp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`