ទិដ្ឋភាពទូទៅក្នុងសភានៃសាធារណរដ្ឋលីបង់
លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់ បានកំណត់យកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ ដើម្បីរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី។ ការិយាល័យរបស់លោក Berri បាន ចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំខាងលើនឹងធ្វើឡើងនៅម៉ោង ១១៖០០នាទីព្រឹក ម៉ោងក្នុងប្រទេស លីបង់។ កន្លងមកសមាជិកសភាបានរៀបចំកិច្ចប្រជុំបោះឆ្នោត១០លើកមកហើយ ប៉ុន្តែមិនអាចបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីថ្មី ដើម្បីបន្តវេនពីលោកប្រធានាធិបតី Michel Aoun ដែលបានចប់អាណត្តិ តាំងពីថ្ងៃតី៣១ ខែតុលា ឆ្នាំ២០២២។
ក្រុមសមាជិកសភា រួមទាំង គណបក្សកម្លាំងលីបង់ បានចោទប្រកាន់ថាសមាជិកសភាដែលមាន ទំនាក់ទំនងជាមួយក្រុមហេបូឡា និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្ទុចបង្អាក់ការបោះឆ្នោតប្រធានាធិបតីថ្មី ដោយទម្លាក់សន្លឹកឆ្នោតទទេស្អាត។ ប៉ុន្តែក្រុមអេបូឡា បានច្រានចោលការចោទប្រកាន់មួយនេះ ដោយបានថ្លែងថា ក្រុមខ្លួនស្វែងរកប្រធានាធិបតីមួយរូបដែល”នឹងមិនចាក់ពួកគេពីក្រោយខ្នង”…៕
https://www.aa.com.tr/en/middle-east/lebanese-parliament-to-elect-new-president-on-jan-12/2784336
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម