លោក Mohammad Bagher Ghalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
លោក Mohammad Bagher Ghalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានថ្លែងថា ការខ្វែង គំនិតគ្នា រវាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលទីក្រុងបាគូ ត្រូវបានដោះស្រាយ។ ការកត់សម្គាល់ របស់លោក Ghalibaf នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ជាមួយសមភាគីប្រទេសអាស៊ែបៃហ្សង់របស់លោក ក្នុងកម្រិតសម័យប្រជុំមហាសន្និបាតសភាអាស៊ីលើកទី១៣ ក្នុងទីក្រុង Antalya នៃសាធារណរដ្ឋតួកគី នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Mehr News Agency។ ពាក់ព័ន្ធនឹងកិច្ចប្រជុំ ត្រីភាគី រវាងប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់, សាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋតួកគី លោក Ghalibaf បានថ្លែងថា ភាគីទាំងអស់បានពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងគមនាគមន៍ និងការឆ្លងកាត់ ទំនិញ រួមនឹងថាមពល ផងដែរ៕
https://news.am/eng/news/738849.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម