ទិដ្ឋភាពក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានបិទបញ្ចប់កិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនលើកទី២ ជាមួយនឹងការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តលើបេក្ខជននាយករដ្ឋមន្ត្រីថ្មី និងការអនុម័តសេចក្តីសម្រេចសំខាន់ៗមួយចំនួន។ ក្នុង សុន្ទរកថាបិទកិច្ចប្រជុំនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានថ្លែងថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំពាក់កណ្តាលអាណត្តិ ៥ ឆ្នាំ (២០២១-២០២៥) និងមានអត្ថន័យជ្រាលជ្រៅក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំ។
លោកប្រធាន Hue បានណែនាំឱ្យរដ្ឋាភិបាល, គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងភា្នក់ងារមានសមត្ថកិច្ចអនុវត្តន៍ច្បាប់ និងសេចក្តីសម្រេចនានា ដែលទើបបានអនុម័តនាពេលថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេក្តីទុកចិត្តិលើឧបនាយករដ្ឋមន្ត្រីថ្មី ២ រូប គឺលោក Tran Hong Ha និងលោក Tran Luu Quang ជំនួស លោក Pham Binh Minh និងលោក Vu Duc Dam ដែលត្រូវបានបញ្ចប់មុខតំណែងនៅក្នុងថ្ងៃដដែលនោះ។
អង្គសភាទាំងមូល ក៏បានពិភាក្សា និងបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីសម្រេចស្តីពី ផែនការមេជាតិ រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងទស្សនវិស័យឆ្នាំ២០៥០ ដែលវៀតណាមបានដាក់ចេញគោលដៅកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ចំនួន ៦.៥-៧.៥% ចន្លោះពីឆ្នាំ២០៣១ និង ២០៥០ រួមជាមួយនឹងផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ៗ ចន្លោះពីចំនួន ២៧,០០០ ដល់ ៣២,០០០ ដុល្លារសហរដ្ឋអាមេរិក៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230109/cb33efc2f82941278f24caf18334c4a5/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម