លោក Jorge Rodriguez ប្រធានសភានៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា
លោក Jorge Rodriguez ប្រធានសភានៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា បានថ្លែងថា លោកនឹង ពិចារណាលើសំណើដែលស្នើឡើងដោយក្រុមគណបក្សប្រឆាំង ដើម្បីតែងតាំងក្រុមប្រឹក្សាភិបាលថ្មីមួយសម្រាប់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ជាមួយនឹងការសម្លឹងឆ្ពោះទៅរកការបោះឆ្នោតប្រធា នាធិបតីវ៉េណេស៊ុយអេឡាឆ្នាំ២០២៤។
លោក Rodriguez បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសភាថា “ក្នុងកិច្ចពិភាក្សាដែលលោកប្រធានាធិបតី Nicolás Maduro បានធ្វើឡើងជាមួយគណបក្សប្រឆាំងជាច្រើន…នៅក្នុងកិច្ចពិភាក្សា ទាំងនោះ មិនតិចដងនោះទេ គណបក្សទាំងនោះបានស្នើឱ្យបង្កើតក្រុមប្រឹក្សាភិបាល CNE ថ្មីមួយឡើង”។ លោក Rodriguez បានថ្លែងបន្ថែមថា សភាវ៉េណេស៊ុយអេឡាដែលមានអំណាចរដ្ឋធម្មនុញ្ញដើម្បីតែងតាំងក្រុមប្រឹក្សាភិបាល CNE ថ្មីមួយនោះ បានចូលរួមជាមួយលោក Maduro ក្នុងកិច្ចពិភាក្សាទាំងនោះ ហើយសភានឹងពិចារណាដោយ “ស្ងប់ស្ងាត់ និងយ៉ាងដិតដល់” នូវសំណើមួយនេះរបស់ក្រុមគណបក្សប្រឆាំង។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ សភាវ៉េណេស៊ុយអេឡាដែលមានសំឡេងភាគច្រើនគាំទ្រលោកប្រធានាធិបតី Maduro នោះ បានតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល CNE ថ្មីចំនួន ៥រូប សម្រាប់អាណត្តិ៧ឆ្នាំ ដែលក្នុងនោះ ៣រូប ជាសម្ព័ន្ធមិត្តរបស់គណបក្សកាន់អំណាច និង២រូបទៀត មកពីគណបក្សប្រឆាំង។ ការតែងតាំងនេះបាននាំឱ្យមានការបញ្ជូនបេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប(MOE-EU) ដើម្បីត្រួតពិនិត្យការបោះឆ្នោតតំបន់ និងថ្នាក់មូលដ្ឋាន ដែលបានធ្វើឡើងនៅក្នុងឆ្នាំដដែលនោះ។ សម្រាប់ការបញ្ជូនក្រុមបេសកកម្មខាងលើរបស់ប្លុកអឺរ៉ុបទៅកាន់ប្រទេស វ៉េណេស៊ុយអេឡាបែបនេះ គឺជាលើកទី១ ហើយក្នុងរយៈពេល ១៥ឆ្នាំមកនេះ។
ក្រោយការបោះឆ្នោតទាំងពីរខាងលើ ក្រុមបេកសកម្មសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប (MOE-EU) បានផ្តល់អនុសាសន៍ឱ្យពង្រឹង “ការបែងចែកអំណាច និងភាពជឿទុកចិត្តបានលើឯករាជ្យភាពរបស់តុលាការកំពូលវ៉េណេស៊ុយអេឡា ក៏ដូចជា ពង្រឹងអំណាចដាក់ទណ្ឌកម្មរបស់ CNE តាមរយៈ ការដាក់ចេញនូវប្រព័ន្ធនៃការត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មមួយ”៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/venezuelan-parliament-to-weigh-establishment-of-new-election-board/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម