logo logo
banner1
ប្រធានសភាអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកបានបំផ្លាញដល់សន្តិភាព និងសន្តិសុខពិភពលោក
 

លោក Mohammad Bagher Ghalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់

ថ្លែងនៅឯសម័យប្រជុំសន្និបាតសភាអាស៊ី(APA)លើកទី១៣ ក្នុងសាធារណរដ្ឋតួកគី លោក Moha mmad Bagher Ghalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាម​អ៊ីរ៉ង់បាន​ឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាម៉េរិកបានធ្វើឱ្យអន្តរាយដល់សន្តិភាព និងសន្តិសុខសកល តាមរយៈការប្រើប្រាស់វិធីសាស្រ្តឯកតោភាគីនិយម។ “សហរដ្ឋអាម៉េរិក​នៅតែស្រមៃថា ខ្លួនឯងជាមហាអំណាចខ្លាំងក្លាលើសគេលើលោក ដែលតាមពិតទៅតំណែងមួយនេះអាម៉េរិកបានបាត់បង់ជាយូរមកហើយ។ ប៉ុន្តែប្រទេសមួយនេះកំពុងតែ ព្យាយាមរក្សានូវការត្រួតត្រាសកល និងឧត្តមភាពរបស់ខ្លួន តាមរយៈការប្រើប្រាស់វិធីសាស្រ្តយោធូបនីយ កម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសង្រ្គាមប្រព័ន្ធព័ត៌មាន”។

ដោយសំដៅដល់កិច្ចខិតប្រឹងប្រែងរបស់ក្រុមប្រទេសលោកខាងលិច ក្នុងការបញ្រ្ជាបវប្បធម៌របស់ ពួកគេមកលើសង្គមអាស៊ីតាមមធ្យោបាយផ្សេងៗ លោក Ghalibaf ​បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ី គួរតែសហការគ្នាជាងមុនប្រឆាំងទៅនឹងការវាយប្រហារដូចនេះ ដែលបានបំផ្លាញអត្តសញ្ញាណវប្បធម៌ប្រជាជាតិអាស៊ី។ អាស៊ីបច្ចុប្បន្ន​ស្ថិត​ក្នុងតំណែងមួយដែលអាចដើរតួនាទីដ៏ពិតប្រាកដ និងដ៏សំខាន់ក្នុង ការដោះស្រាយបញ្ហាសកល។ ក្នុងប៉ុន្មានឆ្នាំមកនេះ អាស៊ីរីករាយនឹងការរីកចម្រើនដ៏ខ្ពស់ត្រដែត និងការអភិវឌ្ឍ។

លោក Ghaliba ក៏បានអំពាវនាវផងដែរឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ គាំទ្រការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក គោរពសិទ្ធិប្រជាជាតិក្នុងការជ្រើសរើស ដោយឯករាជ្យ និងប្រកបដោយប្រសិទ្ធភាពប្រឆាំងទៅនឹងពហុភាគីនិយម និងការត្រួតត្រា។ ប្រសិនបើ ប្រជាជាតិអាស៊ីបំពេញ​កាតព្វកិច្ចរបស់ខ្លួនសមស្របនៅក្នុងអំឡុងពេលដ៏សំខាន់នៃប្រវត្តិសាស្រ្ត នោះ​ផលប៉ះពាល់នឹងមិនកំណត់ត្រឹមអាស៊ីនោះទេ។

លោក Ghaliba បានទទូចឱ្យបណ្តាប្រទេសអាស៊ីយកចិត្តទុកដាក់ចំពោះភាពចាំបាច់ដ៏បន្ទាន់ និងអនុវត្តន៍កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសំខាន់ៗរួមមានការកាត់​បន្ថយភាពក្រីក្រ សន្តិសុខស្បៀង និងឧស្សាហូបនីយកម្មជាដើម។ លោក Ghaliba បានប្រកាសពីការត្រៀមរួចរាល់ទាំងស្រុងរបស់ សភាអ៊ីរ៉ង់ក្នុងការពង្រឹងកិច្ចសហ​ប្រតិបត្តិការ និងអន្តរកម្មជាមួយសភាដទៃៗទៀតនៅក្នុងប្រទេសអាស៊ី៕

ttp://ព័ត៌មានសភាអន្តរជាតិ ១០-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.mehrnews.com/news/195932/US-damaged-world-peace-and-security-Iran-parl-speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`