logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ស្នើឱ្យវៀតណាម និងអូស្ត្រាលីពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរលើវិស័យថាមពល
 

លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Tim Pallas

កាលពីថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសម្តែងក្តីសង្ឃឹមថា សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រទេស​អូស្ត្រាលីនឹងពង្រីកកិច្ចសហប្រតិ បត្តិការលើការផ្លាស់ប្តូរវិស័យថាមពលក្នុងឱកាសទទួលជួបសន្ទនាការងារជាមួយលោក Tim Pallas ហេរញ្ញិក នៃរដ្ឋ Victoria របស់​អូស្ត្រាលី នៅរដ្ឋធានីហាណូយ។

ថ្លែងសុន្ទរកថាសង្ខេបអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២២ ដែលលើសពី៨% លោក Hue បានសង្កត់ធ្ងន់ថា វៀតណាមកំពុងធ្វើការដើម្បីបង្រួប​បង្រួមទី​ផ្សារ​​​​ប្រពៃណី ខណៈពេលដែលកំពុងស្វែងរកថ្មី។ លោកបានប្រើឱកាសនេះដើម្បីថ្លែងអំណរគុណអូស្ត្រាលី ចំពោះការគាំទ្រដល់វៀតណាមក្នុង ការធានាសន្តិសុខថាមពល ហើយអះអាងថា វៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន។ លោក Hue បានស្នើរដ្ឋ Victoria បង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងហូជីមិញ ក្នុង​ផ្នែកហិរញ្ញវត្ថុ និងការផ្លាស់ប្តូរឌីជីថល ដោយពន្យល់ថា គោលនយោបាយធម្មតាត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដើម្បីប្រែក្លាយទីក្រុង​ភាគខាងត្បូងវៀតណាម​ទៅជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ លោក Hue ក៏បានអំពាវនាវឱ្យរដ្ឋអូស្ត្រាលីជួយទីក្រុងហូជីមិញ ក្នុងការរៀបចំគោលនយោបាយ និងអនុវត្តន៍វានៅពេលឆ្លងកាត់ សភា។ លោកបានបន្តទៀតថា ភាគីទាំងពីរគួរតែផ្លាស់ប្តូរគណៈប្រតិភូឱ្យបានទៀងទាត់ ជាពិសេសនៅឆ្នាំ ២០២៣ ដែលជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតវៀតណាម​-​អូស្ត្រាលី។

ឆ្លៀតក្នុងឱកាសនោះ លោក Pallas ដែលជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឧស្សាហកម្ម និងជារដ្ឋមន្ត្រី ពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋ Victoria បានកត់សម្គាល់ពីការកោត​សរសើរ​​ចំពោះទំហំសេដ្ឋកិច្ចរបស់ វៀតណាមដែលបានកើនឡើង ១០ដង ចាប់តាំងពីឆ្នាំ២០០០ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ច​របស់លោកនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Victoria និងវៀតណាម ព្រមទាំងទីក្រុងហូជីមិញ ជាពិសេសលើវិស័យថាមពល និងកសិកម្ម ដោយស្នើភាគីទាំងពីរ​ពង្រីក​កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរឌីជីថល ៕

http://ព័ត៌មានសភាអន្តរជាតិ ១០-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-suggests-vietnam-australia-expand-cooperation-in-energy-transition/246783.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`