លោក Mustafa Şentop ប្រធានសភាតួកគី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភាអាស៊ីលើកទី១៣
កាលពីថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ លោក Mustafa Şentop ប្រធានសភាតួកគីបានមានប្រសាសន៍ ក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំសភាអាស៊ីលើកទី១៣ (the 13th Asian Parliamentary Assembly) នៅភាគខាង ត្បូងនៃទីក្រុង Antalya ថា កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវលទ្ធផលជាគោលដៅ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក Şentop បានប្រាប់អង្គប្រជុំដែលកំពុង ប្រព្រឹត្តទៅជាលើកដំបូងថា “យើងត្រូវតែបង្ហាញគោលជំហរដែលមានការតាំងចិត្តជាគោលការណ៍ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម ដែលជាអកុសល ជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុតដែលយើងប្រឈមមុខទាំងកម្រិតតំបន់ និងពិភពលោក”។ ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមក្នុងការផ្លាស់ប្តូរថាមវន្តអន្តរជាតិ(International Dynamics)” ។ ពិភពលោកកំពុងដោះស្រាយជាមួយនឹងភាព ស្មុគ្រស្មាញ និងការផ្លាស់ប្តូរថាមវន្ត ក៏ដូចជាបញ្ហាចាស់ និងថ្មីជាច្រើនដូចជា វិបត្តិសេដ្ឋកិច្ច សង្គ្រាម ជំងឺរាតត្បាត សេចក្តីព្រាងច្បាប់ និងការធ្វើចំណាកស្រុក រួមជាមួយនឹងការកើនឡើងនៃការរើសអើងជាតិសាសន៍ និងការរើស អើងពូជសាសន៍ ជាពិសេសពិភពលោកខាងលិច ការគំរាមកំហែង និងសមរភូមិអំណាចសកល….៕
https://www.dailysabah.com/politics/diplomacy/turkish-parliament-speaker-urges-asian-unity-against-global-challenges/amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម