លោក Faisal Fayez ប្រធានព្រឹទ្ធសភាហ្ស៊កដានី និងគណៈប្រតិភូសមាជិកសភាកូរ៉េខាងត្បូង
រាជធានីអាម៉ាន់៖ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ លោក Faisal Fayez ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រហ្ស៊កដានី បានជួបជាមួយគណៈប្រតិភូសមាជិកសភាកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលនៃជំនួបខាងលើនោះ លោក Fayez បានថ្លែងថា ប្រជាជនហ្ស៊កដានី-កូរ៉េខាងត្បូងមានភាពរឹងមាំ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយបានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ព្រះករុណា ព្រះអង្គ Abdullah II និងព្រឹទ្ធសភាហ៊្សកដានី ដើម្បីភាពចម្រុងចម្រើនបន្ថែមទៀតក្នុងវិស័យផ្សេងៗ។
លោក Fayez បានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ហ៊្សកដានីរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ហ៊ុមព័ទ្ធ ទៅដោយជម្លោះ និងអស្ថិរភាព ការបដិសេធសន្តិភាព និងច្បាប់អន្តរជាតិរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជា ការរាតត្បាតជាសកលនៃជំងឺកូវីត-១៩ ព្រមទាំងផលវិបាកនៃសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន។ លោក Fayez បានថ្លែងថា រាជរដ្ឋាភិបាលទីក្រុងអាម៉ាន់មានបំណងដ៏មុតស្រួចក្នុងការបង្កើនភាពជាដៃគូ និងការវិនិយោគច្រើនថែមទៀតជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយបានអំពាវនាវ ឱ្យវិនិយោគិនកូរ៉េ ប្រើប្រាស់ឱកាសក្នុងវិស័យទេសចរណ៍វេជ្ជសាស្រ្ត ការដឹកជញ្ជូន ថាមពល ទឹក និងវិស័យឧស្សាហកម្មរ៉ែ នៅក្នុងព្រះរាជាណចក្រហ្ស៊កដានី។
លោក Fayez បានទទូចឱ្យធ្វើឱ្យសកម្មឡើងនូវសាសនា ការព្យាបាលរោគ និងកិច្ចសហប្រតិបត្តិការទេសចរណ៍បុរាណវិទ្យា ដើម្បីបង្កើនចំនួនអ្នកទេសចរណ៍។ លោក Fayez បានកោតសរសើរចំពោះ ការគាំទ្ររបស់កូរ៉េខាងត្បូងដល់ហ្ស៊កដានី ក្នុងការនាំមកនូវសន្តិភាពតំបន់ ការបញ្ចប់ជម្លោះ និងអំពើហិង្សា។ សម្រាប់ភាគីកូរ៉េខាងត្បូង គណៈប្រតិភូសមាជិកសភាបានបញ្ជាក់អះអាងជាថ្មីពីចំណងទាក់ទងដែលចាក់ឫសយ៉ាងជ្រៅ ៦០ឆ្នាំ រវាងហ្ស៊កដានី-កូរ៉េខាងត្បូង ដោយបានបង្ហាញនូវផលប្រយោជន៍ថែមទៀតក្នុងការអភិវឌ្ឍចំណងទាក់ទង។
គណៈប្រតិភូសមាជិកសភាកូរ៉េខាងត្បូងបានគូសបញ្ជាក់ពីតួនាទីជាវិជ្ជមានរបស់ហ្ស៊កដានី នៅក្នុងដំណើរការសន្តិភាព ដោយសារជាទីតាំងដ៏ល្បីឈ្មោះ និងការស្រឡាញ់សន្តិភាពរបស់ខ្លួន។ ភាពសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយហ្ស៊កដានី ក្នុងវិស័យថាមពល និងសំណង់ ព្រមទាំងបានអំពាវនាវឱ្យមានភាពជាដៃគូក្នុងវិស័យថាមពលបៃតង ឧស្សាហកម្មអ៊ីដ្រូសែន ហិងថាមពលកកើតឡើងវិញ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://petra.gov.jo/Include/InnerPage.jsp?ID=47436&lang=en&name=en_news
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម