logo logo
banner1
ប្រធានសភាអាស៊ែបៃហ្សង់ អញ្ជើញបំពេញទស្សនកិច្ចប្រទេសតួកគី
 

លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សារព័ត៌មាន Azernews បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានព័ត៌មាន​និងទំនាក់ ទំនងសាធារណៈនៃសភាអាស៊ែបៃហ្សង់ថា កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូ សភាដឹកនាំដោយលោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានធ្វើដំណើរ ទៅកាន់ទីក្រុង Antalya នៃសាធារណរដ្ឋ​តួកគី ដើម្បីចូលរួមក្នុងសម័យប្រជុំពេញអង្គសន្និបាតសភាអាស៊ី លើកទី១៣។

ក្នុងបរិបទនៃកិច្ចពិភាក្សាលើប្រធានបទ តាមរបៀបវារៈនៃសម័យប្រជុំពេញអង្គសន្និបាតសភាអាស៊ី លើកទី១៣ គណៈប្រតិភូសភាអាស៊ែបៃហ្សង់នឹង​តំណាងភាគីអាស៊ែ​បៃហ្សង់។ ជាមួយគ្នានោះកិច្ចប្រជុំ មួយចំនួនរវាងលោកស្រីប្រធានសភាអាស៊ែបៃហ្សង់ និងមេដឹកនាំនៃគណៈប្រតិភូសភានៃប្រទេសនានា ដែលចូលរួមក្នុងសម័យប្រជុំ​ខាងលើ ត្រូវបានគ្រោងធ្វើឡើង នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ផងដែរ…៕

https://menafn.com/1105395764/Azerbaijans-Parliamentary-Speaker-To-Visit-Turkiye



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`