លោកស្រី Fan Yun សមាជិកាសភាកោះតៃវ៉ាន់កាន់លិខិតអញ្ជើញដែលលោកស្រីបានទទួល ពីក្រុមិត្តភាពអន្តរសភាទទួលបន្ទុកបញ្ហាប្រទេសចិន
រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០ ព្រឹក លោកស្រី Fan Yun (范雲) សមាជិកាសភាសាធារណរដ្ឋចិន (កោះតៃវ៉ាន់) (the Legislative Yuan) បានប្រកាសថា កោះតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យចូលរួមជាមួយក្រុមមិត្តភាពអន្តរសភាទទួលបន្ទុកបញ្ហាប្រទេសចិន (the Inter-Parliamentary Alliance on China IPAC)។
លោកស្រី Fan បានសរសេរសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា លោកស្រី ត្រូវបានគេស្នើឱ្យធ្វើជាសហប្រធានគណៈប្រតិភូតំណាងកោះតៃវ៉ាន់ ជាមួយលោក Jang Chyi-lu (張其祿) សមាជិកសភាកោះតៃវ៉ាន់ មកពីគណបក្សប្រជាជនតៃវ៉ាន់។ លោកស្រី Fan បានពន្យល់ថា រដ្ឋជាសមាជិកក្រុមមិត្តភាពអន្តរសភាទទួលបន្ទុកបញ្ហាប្រទេសចិនទាំងអស់ ត្រូវតែឈានដល់កម្រិតកុងសង់ស៊ីសពិតប្រាកដមួយនៅក្នុងសភារបស់ខ្លួនដើម្បីរួមដៃគ្នា ដូច្នេះ អង្គការសភានេះ តម្រូវឱ្យសមាជិកសភាមកពីគណបក្សនយោបាយផ្សេងៗ ២ រូប តំណាងឱ្យប្រទេសរបស់ខ្លួន។
លោកស្រី Fan បានបន្តទៀតថា «នេះជាការទម្លុះទម្លាយបញ្ហាប្រឈមដ៏ធំមួយ! កោះតៃវ៉ាន់ ដោយសារតែគណបក្សប្រឆាំងដ៏សំខាន់មួយ គឺគណបក្ស Kuomintang បានបន្តធ្វើពហិកា និងបដិសេធមិនចូលរួមតាំងពីលើកដំបូងមកម្ល៉េះ ដែលជាបញ្ហាលំបាកក្នុងការចូលរួមនេះ»។ លោកស្រី Fan បានបញ្ជាក់ដោយការដឹងគុណថា បន្ទាប់ពីសមាជិកសភាជាច្រើនរូប បានទំនាក់ទំនងយ៉ាងសកម្ម ជាមួយក្រុមមិត្តភាពអន្តរសភាទទួលបន្ទុកលើបញ្ហាប្រទេសចិន និងបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនមក អង្គការនេះបានសម្រេចជាលើកចុងក្រោយ អនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមជាមួយអង្គការនេះ ដោយពិចារណាលើតួនាទីយ៉ាងសំខាន់របស់ប្រទេសនេះ នៅក្នុងបញ្ហាប្រទេសចិន៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4774448
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម