លោក Li Zhanshu (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Serdar Berdimuhamedov
កាលពីថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ លោក Li Zhanshu បានទទួលជួបសសន្ទនាការងារជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីនៃប្រទេសតួកម៉េនីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីប៉េកាំង ក្នុងសាធារណរដ្ឋប្រជាមានិតចិន ។
ដោយកត់សម្គាល់ថាទំនាក់ទំនងរវាង ចិន-តួកម៉េនីស្ថាន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព និងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ ទំនងទ្វេភាគីនឹងសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំង សម្រាប់ផលប្រយោជន៍របស់ប្រជាជនទាំងពីរ។ លោក Li បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសតួកម៉េនីស្ថាន ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន និងកង្វល់ធំៗ រួមគ្នាកសាងផ្លូវមួយខ្សែក្រវាត់មួយប្រកបដោយគុណភាពខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការតភ្ជាប់ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ពិភពលោក។ លោក Li បានមានប្រសាសន៍ទៀតថា សភាប្រជាជនចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសតួកម៉េនីស្ថាន ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងមានកម្រិតខ្ពស់ជាងនេះ។
លោក Berdimuhamedov បានមានប្រសាសន៍ថា ប្រទេសតួកម៉េនីស្ថានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ ធ្វើឱ្យការផ្លាស់ប្តូរកាន់តែស៊ីជម្រៅរវាង ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជានិច្ចជាមួយចិន ការពារផលប្រយោជន៍រួម និងរួមគ្នាលើកកម្ពស់សន្តិភាព ព្រមទាំងការអភិវឌ្ឍពិភពលោក និងតំបន់ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230106/32d109926315448a9bb96bd883d339dc/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម