លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១៣ នៃសភាក្នុងតំបន់អាស៊ី (the Asian Parliamentary Assembly)។ ដឹកនាំគណៈប្រតិភូសភា លោក Qalibaf គ្រោងនឹងចាកចេញពីប្រទេស អ៊ីរ៉ង់ទៅកាន់ប្រទេសតួកគី ដើម្បីចូល រួម និងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំពេញអង្គ APA លើកទី១៣ នៅទីក្រុង Antalya។ កិច្ចប្រជុំពេញ អង្គនៃ APA នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Titanic Mardan Palace ក្នុងទីក្រុង Antalya ប្រទេសតួកគី ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីប្រធាន សភាមកពីបណ្តា ប្រទេសចំនួន៧ រួមមាន ប្រទេសតួកគី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត តួកម៉េនីស្ថាន និងសាធារណរដ្ឋ យេម៉ែន ព្រមទាំងអនុប្រធានសភាចំនួន ៤រូប សមាជិកចំនួន ២៥រូប និងអ្នកសង្កេតការណ៍ចូលរួមចំនួន ៥រូប….៕
https://www.tasnimnews.com/en/news/2023/01/08/2833427/iranian-parliament-speaker-to-visit-turkey-for-apa-meeting/amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម