លោក Edvards Smiltens ប្រធានសភានៃសាធារណរដ្ឋឡេតូនី
លោក Edvards Smiltens ប្រធានសភានៃសាធារណរដ្ឋឡេតូនីបានថ្លែងថា ប្រទេសអ៊ុយក្រែនអាច ពឹងអាស្រ័យទាំងស្រុងលើការគាំទ្រគ្រប់មធ្យោបាយពីឡេតូនី និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ីជាដរាប។ អង្គភាពសេវាព័ត៌មាននៃសភាឡេតូនីបានថ្លែងបែបនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មាន Ukrinform។
លោក Smiltens បានថ្លែងថា “ឡេតូនីគាំទ្រអ៊ុយក្រែនឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើ ឈ្លានពានរបស់រុស្ស៊ី។ យើងរួមគ្នាដោយសាមគ្គីភាពផ្អែកលើអតីតកាល និងបទពិសោធរួម ក៏ដូចជា ទស្សន វិស័យរួមនៃអនាគត នៅក្នុងទ្វីបអឺរ៉ុបមួយដែលប្រកបដោយសុវត្ថិភាព និងប្រជាធិបតេយ្យ”។ លោក Smil tens បានថ្លែងបន្ថែមថា “អ៊ុយក្រែនអាចពឹងអាស្រ័យទាំងស្រុងផ្នែកនយោបាយ យោធា ហិរញ្ញវត្ថុ និង មនុស្សធម៌មកលើឡេតូនី និងសម្ព័ន្ធមិត្តរបស់ខ្លួនជាដរាប”…៕
https://www.ukrinform.net/rubric-polytics/3647021-latvia-and-its-allies-will-support-ukraine-for-as-long-as-it-takes-saeima-speaker.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម