លោក Tran Hong Ha (ទី៣ឆ្វេង) និងលោក Tran Luu Quang (ទី២ស្តាំ) ក្លាយជាឧបនាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ
កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអនុម័តលើសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួនពីររូប នៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី២ របស់ខ្លួននៅរដ្ឋធានីហាណូយ។
លោក Tran Hong Ha និងលោក Tran Luu Quang បានក្លាយជាឧបនាយករដ្ឋមន្ត្រីថ្មីជាផ្លូវការសម្រាប់អាណត្តិឆ្នាំ២០២១-២០២៦ បន្ទាប់ពីសេចក្តីសម្រេចនេះ ទទួលបានសំឡេងគាំទ្រពីសមាជិករដ្ឋសភាដែលចូលរួមទាំងអស់ចំនួន ៤៨១រូប ស្មើនឹង ៩៦,៦៨% នៃចំនួនសមាជិករដ្ឋសភាសរុប។ សេចក្តី សម្រេចចិត្តនេះចូលជាធរមានបន្ទាប់ពីវាត្រូវបានអនុម័តដោយរដ្ឋសភា។ លោក Ha កើតនៅឆ្នាំ១៩៦៣ គឺជាសមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១១ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងអាណត្តិទី១២ និងទី១៣ ព្រមទាំងជាអនុប្រធាននៃរដ្ឋសភាវៀតណាមនីតិកាលទី១៤។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៅខែមេសា ឆ្នាំ២០១៦។ លោក Quang កើតនៅឆ្នាំ១៩៦៧ គឺជាសមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្សទី១១ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សក្នុងអាណត្តិទី១២ និងទី១៣។
លោក Quang បានបម្រើការជាលេខាគណៈកម្មាធិការបក្សនៃទីក្រុងកំពង់ផែភាគខាងជើងទីក្រុង Hai Phong ចាប់តាំងពីខែមេសា ឆ្នាំ២០២១ និងជាប្រធានគណៈប្រតិភូនៃសមាជិកសភានីតិកាលទី១៥ របស់ទីក្រុង Hai Phong ។ លោកជាតំណាងរាស្ត្រនីតិកាលទី១៤ និងទី១៥ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-approves-appointment-of-two-deputy-prime-ministers/246604.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម