logo logo
banner1
លោកនាយករដ្ឋមន្ត្រី៖ សភាលីទុយអានីអាចចាប់ផ្តើមពិភាក្សាអំពីកំណែទម្រង់ពន្ធ នៅនិទាឃរដូវ
 

សម័យប្រជុំនៅក្នុងសភាលីទុយអានី

លោក Ingrida Šimonytė នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋលីទុយអានី រំពឹងថា សភានឹងចាប់ផ្តើមពិភាក្សា អំពីកំណែទម្រង់ពន្ធដែលបានគ្រោងទុកនៅក្នុងសម័យប្រជុំនិទាឃ​រដូវរបស់ខ្លួន។ លោក Šimonytė បានមាន ប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Verslo Žinios ប្រចាំថ្ងៃថា “ក្រសួងហិរញ្ញវត្ថុបានរៀបចំគំរូ កំណែទម្រង់​ដ៏ល្អ”។ “និទាឃរដូវឆ្នាំមុន នៅពេលដែលស្ថានភាពមិនច្បាស់លាស់ យើងបាននិយាយថា កំណែ ទម្រង់គួរតែត្រូវបានពន្យារពេល។ ឥឡូវ​នេះ យើង​ឃើញ​ថា​យើង​អាច​ត្រឡប់​ទៅ​ការ​ពិភាក្សា​នេះ​ឡើងវិញបាន”។ លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កំណែទម្រង់នេះអាចពាក់ព័ន្ធនឹងការពិនិត្យឡើងវិញលើការលើកលែងពន្ធ និង ឯកសិទ្ធិ ព្រមទាំង​ការលើកទឹកចិត្តថ្មីក្នុងការវិនិយោគ ប៉ុន្តែការផ្លាស់ប្តូរនឹងមិនចូលជាធរមាននៅក្នុងឆ្នាំនេះ ឬឆ្នាំ ក្រោយនោះទេ។ លោក Šimonytė បានមាន ប្រសាសន៍ថា “យើងគួរតែ​និយាយអំពីកំណែទម្រង់រយៈពេលវែង។ វាក៏នឹងរួមបញ្ចូលផងដែរនូវរឿងមួយចំនួនដែលខ្ញុំគិតថាចាំបាច់ ដូចជាគណនីវិនិយោគដើម្បីលើកទឹកចិត្តមនុស្ស ឱ្យវិនិយោគ”….៕

https://www.lrt.lt/en/news-in-english/19/1860103/lithuanian-parliament-may-start-debating-tax-reform-in-spring-pm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`