ទ្រព្យសម្បត្តិរបស់សមាជិកសភាជាន់ខ្ពស់ជប៉ុនជាប់ឆ្នោតនៅពេលថ្មីៗនេះ ជាមធ្យម ២៥.៣៥ លានយ៉េន
រាជធានីតូក្យូ៖ ព័ត៌មានដែលទទួលបានកាលពីថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយសមាជិកសភាជាន់ខ្ពស់ជាប់ឆ្នោតជប៉ុន កាលពីក្នុងខែកក្កដា ឆ្នាំ២០២២ ជាមធ្យម ២៥.៣៥ លានយ៉េន កើនចំនួន ៣៦.២% ពីចំនួនមធ្យមសម្រាប់សមាជិកសភាជាន់ខ្ពស់ជប៉ុនដែលបានទទួលអាសនៈក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩។ អ្នកសង្កេតការណ៍មួយចំនួន បាននិយាយថា កំណើនទ្រព្យសម្បត្តិខ្ពស់នេះ អាចត្រូវបានគចាត់ទុកថា ជារបស់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភថ្មី ដូចជា វេជ្ជបណ្ឌិត មេធាវី និងអតីតអគ្គនាយកទូរទស្សន៍ជាច្រើនរូប។
របាយការណ៍នានា បានបង្ហាញថា អនុលោមតាមច្បាប់ស្តីពី ទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយសមាជិកសភាជាន់ខ្ពស់ ១២៥ រូប ដែលទើបជាប់ឆ្នោតនៅពេលថ្មីៗនេះ ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មក ជាថ្ងៃដែលត្រូវបានចាប់ផ្តើមអាណត្តិរបស់ខ្លួន ដែលរួមមាន ការពិនិត្យមើលលើទ្រព្យសម្បត្តិរបស់សមាជិកសភាជាន់ខ្ពស់ ៤ រូប សរុបជាង ១០០ លានយ៉េនក្នុងម្នាក់ៗ។ របាយការណ៍ទាំងនេះ មិនបានឆ្លុះបញ្ចាំងអំពីតម្លៃនៃការកាន់កាប់ភាគហ៊ុននានាបានឡើយ។
អ្នកគ្រប់គ្រងទ្រព្យសម្បត្តិកំពូលៗ ៣ រូប គឺជាសមាជិកគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យទាំងអស់ រួមមាន លោក Hokuto Hoshi វេជ្ជបណ្ឌិត ម្ចាស់កម្មសិទ្ធិគ្រឿងបរិក្ខារពេទ្យជាច្រើនកន្លែង បើតាមរបាយការណ៍ មានទ្រព្យសម្បត្តិចំនួន ២៩៧.៥៩ លានយ៉េន, លោក Harutomo Kosho មេធាវី មានទ្រព្យសម្បត្តិចំនួន ២៥២.៥៧ លានយ៉េន និងលោក Masayuki Kamiya សមាជិកសភាជាន់ទាប មានទ្រព្យសម្បត្តិចំនួន ១៨៩.៩៩ លានយ៉េន។
បន្ទាប់ពីលោក Masayuki Kamiya និង លោក Naoki Inose អតីតអភិបាលក្រុងតូក្យូ, ឥឡូវនេះ មានសមាជិកសភាជាន់ទាប ១ រូប មកពីគណបក្ស Nippon Ishin no Kai និងអតីតម្ចាស់ក្រុមហ៊ុនទូរទស្សន៍ ២ រូប គឺលោកស្រី Eriko Imai និងលោកស្រី Akiko Ikuina លោកស្រីទាំង ២ រូប គឺជាសមាជិកគណបក្សប្រជាធិបតេយ្យសេរី។ ព័ត៌មានដែលត្រូវបានគេឃើញបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមនានា គឺមានទ្រព្យសម្បត្តិចំនួនប្រហែល ១០០ លានយ៉េន៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023010400349/assets-of-japan’s-recently-elected-upper-house-members-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម