លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពិធីចុងឆ្នាំនៅផ្សារភាគហ៊ុនតូក្យូ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២
រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចជប៉ុន ទំនងជាប្រឈមនឹងបញ្ហាមួយចំនួនក្នុងសម័យប្រជុំពេញអង្គសភា នាពេលខាងមុខ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ នេះ។ គណបក្សកាន់អំណាច កំពុងតែមិនចុះសម្រុងគ្នាជាមួយក្រុមគណបក្សប្រឆាំងលើបញ្ហាជាច្រើន ដែលរួមមាន ផែនការថវិកាឆ្នាំសារពើពន្ធ២០២៣ ដែលត្រូវបានចំណាយច្រើនលើវិស័យការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការពន្យារពេលដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្រោយរយៈពេល ៦០ ឆ្នាំ។
កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែង ក្នុងពិធីចុងឆ្នាំមួយនៅឯទីផ្សារភាគហ៊ុនតូក្យូថា «លោកនឹងខិតខំដោះស្រាយគោលនយោបាយនៅឆ្នាំថ្មីនេះ ឱ្យបានល្អប្រសើរសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាជនជប៉ុន»។
ប្រភពព័ត៌មានមួយចំនួន បានឱ្យដឹងថា លោក Kishida ទំនងជាចង់សម្រេចថវិកានេះភ្លាមៗ ហើយ នឹងបន្តធ្វើការងារគោលនយោបាយសំខាន់ៗនេះ។ ប៉ុន្តែ ពេលវេលាដ៏លំបាកនេះ កំពុងទន្ទឹងរង់ចាំលោកនាយករដ្ឋមន្ត្រីដោះស្រាយ។
គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន និងគណបក្សប្រឆាំងមួយចំនួនទៀត ត្រូវបានគេរំពឹងថា នឹងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ដែលបានគ្រោងទុកស្តីពី បទប្បញ្ញត្តិម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊េរ ដើម្បីពន្យារពេលដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនេះ ក្រោយរយៈពេល ៦០ ឆ្នាំ ក្នុងការឆ្លើយតបទៅនឹងតម្លៃថាមពលឡើងខ្ពស់ និងនិន្នាការសកលសម្រាប់ការកាត់បន្ថយឧស្ម័នកាបូន។
រាជរដ្ឋាភិបាល ក៏គ្រោងដាក់ស្នើសេចក្តីព្រាងច្បាប់មួយផងដែរ ដើម្បីបង្កើតច្បាប់ធានាការចំណាយលើវិស័យការពារជាតិ តាមរយៈការលក់ទ្រព្យសម្បត្តិ និងមធ្យោបាយផ្សេងៗរបស់រដ្ឋ។ ទោះបីជាក្រុមគណបក្សប្រឆាំងជំទាស់នឹងផែនការរបស់គណបក្សកាន់អំណាចក្នុងការលើកកម្ពស់សមត្ថភាពវិស័យការពារជាតិ យ៉ាងណាក៏ដោយ៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://japannews.yomiuri.co.jp/politics/politics-government/20230103-81517/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម