logo logo
banner1
រដ្ឋសភាវៀតណាមបើកសម័យប្រជុំវិសាមញ្ញលើកទី២ នៅព្រឹកថ្ងៃទី៥ ខែមករា នេះ
 

សម័យប្រជុំវិសាមញ្ញលើកទី១៥ របស់រដ្ឋសភាវៀតណាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ សម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកសម័យប្រជុំនៅវេលាម៉ោង ៨ព្រឹក នៅរដ្ឋធានីហាណូយ ដោយមានការផ្សាយបន្តផ្ទាល់នៅទូទាំងប្រទេសតាមរយៈវិទ្យុសំឡេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍របស់រដ្ឋសភាវៀតណាម។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម, រដ្ឋាភិបាល, ទីភ្នាក់ងារ, បុគ្គល និងអង្គការពាក់ព័ន្ធនានា បានរៀបចំភ្លាមៗនូវខ្លឹមសារ ដើម្បីដាក់ជូនរដ្ឋសភាវៀតណាម ដើម្បី​ពិនិត្យ និងអនុម័តក្នុងសម័យប្រជុំ។ មុនពេលបើកសម័យប្រជុំ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងសមាជិករដ្ឋសភាវៀតណាម បានអញ្ជើញថ្វាយ​កម្រងផ្កា​ដើម្បីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានគោរពវិញ្ញាណក្ខន្ធរបស់លោកនៅវេលាម៉ោង ៧:១៥ នាទីព្រឹក។ កាលពីថ្ងៃ​ពុធ ទី​០៤ ខែមករា ​វេលា​ម៉ោង ​៤​រសៀល​ រដ្ឋសភាវៀតណាម ​បាន​កោះ​បើកកិច្ចប្រជុំ​ដើម្បីត្រៀមរៀបចំសម័យប្រជុំ​វិសាមញ្ញលើកទី២។ សមាជិករដ្ឋសភាវៀតណាម បានចូលរួមស្តាប់សុន្ទរកថារបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងរបាយការណ៍ស្តីពីការប្រមូល និងពិនិត្យមតិយោបល់លើរបៀបវារៈដែលបានគ្រោងទុកនៃសម័យប្រជុំវិសាមញ្ញលើកទី២ ដែលត្រូវបានបង្ហាញដោយលោក Bui Van Cuong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា និងជាប្រធានការិយាល័យរដ្ឋសភាវៀតណាម ។

ក្រោយមក សមាជិករដ្ឋសភាវៀតណាមនឹងចូលរួមពិភាក្សា និងបោះឆ្នោតដើម្បីលើអនុម័តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី២៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/nas-second-extraordinary-meeting-to-open-on-january-5/246555.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`