logo logo
banner1
សភាតំណាងសហរដ្ឋអាមេរិក ស្ថិតក្នុងភាពគ្មានសមាជិក គ្មានបទបញ្ជាផ្ទៃក្នុង ដោយសារនៅមិនទាន់ជ្រើសរើសបាន ប្រធានសភានីតិកាលថ្មី
 

មន្រ្តីសភាតំណាងកំពុងពិនិត្យលើច្បាប់នានា ខណៈដែលសមាជិកសភាកំពុងជួបគ្នានៅថ្ងៃទី២ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន

ការដែលសមាជិកសភាគណបក្សសាធារណរដ្ឋ​ នៅមិនទាន់ឯកភាពគ្នាថា តើនរណាដែលសាកសមជាប្រធានសភាតំណាងសហរដ្ឋអាមេរិកសម្រាប់នីតិកាលថ្មី បានធ្វើឱ្យសភា​តំណាង នៅពេលនេះ ធ្លាក់ក្នុងស្ថានភាពគ្មានសមាជិក មានតែសមាជិកទើបតែជាប់ឆ្នោត ប៉ុន្តែមិនទាន់ស្បថចូលកាន់តំណែង។

​មិនទាន់មានប្រធានសភាតំណាង គឺមានន័យថា មិនទាន់មានការស្បថចូលកាន់តំណែងរបស់សមា ជិកសភាតំណាង ហើយសភាតំណាងនីតិកាលថ្មីទី១១៨ ក៏មិនទាន់អាច​កោះ​ប្រជុំ ឬបោះឆ្នោតអនុម័តលើញត្តិនានា បានដែរ។ ភាពច្របូកច្របល់ក្នុងសភាតំណាង បានធ្វើឱ្យការបង្កើតបទបញ្ជាផៃ្ទក្នុងសម្រាប់នីតិកាលថ្មី ត្រូវបានគេទុកមួយអន្លើសិន។ សមាជិកសភាតំណាង មកពីគណបក្សទាំងពីរ  សុទ្ធតែមិនច្បាស់ លាស់ដូចគ្នា ថាតើខ្លួនអាចស្នើឱ្យមានការបោះឆ្នោត ឬដាក់ញត្តិទៅសភា​បានដែរឬទេ ពីព្រោះមិនទាន់​មាន​ប្រធាន ដើម្បីសម្រេចសំណើរបស់ពួកគេ។    គណៈកម្មាធិការសភាក៏មិនទាន់បង្កើតបាន ដូច្នេះសេចក្តីព្រាងឬសេចក្តីស្នើច្បាប់ ក៏ទាន់អាចទទួលបានការអនុម័តដែរ។

​លោកTed Lieu សមាជិកសភាតំណាងរបស់គណបក្សប្រជាធិបតេយ្យ មកពីរដ្ឋCalifornia បានថ្លែងថា៖​ ”នៅពេលនេះ​ ខ្ញុំមិនដឹងថា ខ្ញុំស្ថិតក្នុងឋានៈអ្វីទេ។ ខ្ញុំមិនដឹងថា ខ្ញុំបាន​ទទួលសេវាថែទាំងសុខភាពក្នុងឋានៈជាសមាជិកសភាឬយ៉ាងណាទេ ហើយខ្ញុំក៏មិនដឹងដែរថា តើមន្រ្តី(ជំនួយការ)របស់ខ្ញុំដែលកំពុងបំពេញការងារក្នុងស្ថានភាពនេះ នឹងបាន​ទទួលកម្រៃឬក៏អត់។ យើងកំពុងគិត អំពីចំណុចទាំងអស់ខាងលើ ពីព្រោះវាខានកើតឡើង១០០ឆ្នាំមកហើយ។

​លោកBilly Long អតីតសមាជិកសភាតំណាង របស់គណបក្សសាធារណរដ្ឋ មកពីរដ្ឋMissouri ដែលទើបចូលនិវត្តន៍​ថ្មីៗនេះ បានបញ្ចេញមតិលើTwitterដោយប្រើ​ពាក្យ ”Bizaroland(មហាចម្លែក)”។ រឿងមួយដែលគាត់ឆ្ងល់បំផុត គឺថាតើគាត់គួរដាក់ថា គាត់នៅតែជាសមាជិកសភាតំណាងដដែល ឬយ៉ាងណា នៅក្នុងគណនីTwitterរបស់គាត់។ រឿងរ៉ាវដែលសភាតំណាងដែលគ្មានសមាជិក គ្មានបទបញ្ជាផ្ទៃក្នុងនៅពេលនេះ ប្រហែលក្លាយជាប្រវត្តិសាស្រ្តដ៏ខ្លីមួយប៉ុណ្ណោះ ប្រសិនបើសមាជិកសភា​តំណាងគណបក្ស​សាធារណរដ្ឋ អាចស្វែងបាននូវដំណោះស្រាយ និងជ្រើសរើសបាននូវប្រធានសភាតំណាងថ្មី នៅក្នុងសប្តាហ៍ នេះ។ ទោះមើលទៅហាក់ដូចជាមានលទ្ធភាពច្រើន ប៉ុន្តែការ​រំពឹងទុកដែលថានឹងរកបានដំណោះស្រាយ

ដើម្បីទម្លាយភាពទាល់ច្រក ហាក់នៅឆ្ងាយនៅឡើយ នេះបើពិនិត្យលើស្ថានភាពថ្ងៃ ពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ដែលលោក Kevin McCarthy សមាជិកសភាតំណាង​គណបក្ស​​សាធារណរដ្ឋមកពីរដ្ឋCalifornia និងជាបេក្ខជនប្រជែងតំណែងប្រធានសភាតំណាង បានបរាជ័យទៀតនៅថ្ងៃទី២ នៃការបោះឆ្នោតជ្រើសតាំងប្រធានសភា​តំណាង​ថ្មី។ ទាំងអ្នកគាំទ្រលោកMcCarthy និងប្រឆាំងរបស់លោក សុទ្ធតែបង្ហាញបានបង្ហាញជំហក្លៀវក្លារៀងៗខ្លួន។

​ក្នុងឆ្នាំ១៩២៣ ការបោះឆ្នោតជ្រើសរើសសភាតំណាងថ្មី ត្រូវបានអូសបន្លាយរហូតដល់៣ថ្ងៃ ទើបអាចជ្រើសរើសបានប្រធានសភាតំណាងថ្មី។ ក្នុងឆ្នាំ១៨៥៥ ការបោះឆ្នោត​ជ្រើសរើសប្រធានសភាតំណាង បានអូសបន្លាយរហូតដល់២ខែ ដែលកាលនោះត្រូវបានជាប់គាំង ដោយសារតែមានសំឡេងគាំទ្រតែ១៣៣ សំឡេង….៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០១-២៣- តូនី ប្រែសម្រួលពី៖ https://apnews.com/article/politics-united-states-government-house-of-representatives-us-republican-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`