លោក Li Zhanshu ប្រធានសភាប្រជាជនចិន និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន
លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន (NPC) បានទទួលជួបលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបនេះបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។ លោក Li បានថ្លែងថា ចិនតែងតែពិនិត្យមើល និងអភិវឌ្ឍន៍ចំណងទាក់ទងរបស់ខ្លួនជាមួយហ្វីលីពីនតាមទស្សនវិស័យជាយុទ្ធសាស្រ្ត។
លោក Li បានថ្លែងបន្តថា ចិនត្រៀមរួចជាស្រេចក្នុងការធ្វើការជាមួយហ្វីលីពីន ដើម្បីប្រតិបត្តិតាម កុងសង់ស៊ីសរបស់ប្រមុខនៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវមិត្តភាព កិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះយោបល់ជាមិត្តភាព និងជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លានៃចំណងទាក់ទងរបស់ខ្លួននៅក្នុងទំព័រសករាជថ្មី។ លោក Li បានថ្លែងបន្ថែមថា កាលពី១០ឆ្នាំកន្លងមក លោក Xi jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានដឹកនាំបក្សកុម្មុយនិស្តចិន និងប្រជាជនចិនមកពីគ្រប់ក្រុមកុលសម្ព័ន្ធទាំងអស់សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនៅក្នុងបុព្វហេតុដើម្បីបក្ស និងប្រទេសជាតិ ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំជាងមុន និងធានាបាននូវការប្រកាន់ខ្ជាប់ និងការអភិវឌ្ឍសង្គមនិយមជាមួយនឹងចរិតលក្ខណៈបែបចិន។ សភាប្រជាជនចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសហ្វីលីពីន។
សម្រាប់ភាគីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានថ្លែងថា ហ្វីលីពីនបាន ត្រៀមរួចជាស្រេចក្នុងការធ្វើការជាមួយចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឈានដល់កម្រិតជាយុទ្ធសាស្រ្ត និងដោះស្រាយបញ្ហាប្រឈមរួម។ លោក Marcos Jr. បានថ្លែងអំណរគុណដល់ចិនចំពោះការគាំទ្រដ៏មានតម្លៃរបស់ចិនដល់ហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងបានស្វាគមន៍ដល់ទេសចរណ៍ចិនក្នុងការធ្វើដំណើរមកកាន់ប្រទេសហ្វីលីពីន និងសហគ្រិនចិន ក្នុងការវិនិយោគនៅក្នុងប្រទេសហ្វីលីពីន៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.china.org.cn/china/Off_the_Wire/2023-01/04/content_85040339.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម